កីឡាករ​ម្នាក់​ត្រៀម​ប្រកាស​ចូល​និវត្ត បើ​ត​កុងត្រា​ថ្មី​ជាមួយ R.Madrid មិន​បាន​សម្រេច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តារា​ឆ្នើម​ក្លឹប Real Madrid គឺ Marcelo ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​គិត​ចង់​ចូល​និវត្ត​ពី​អាជីព​ជា​កីឡាករ ប្រសិន​ណា​ការ​ចរចា​កុងត្រា​ថ្មី​នៅ​ពេល​ខាង​មុខ​ មិន​អាច​ទទួល​បាន​ជោគជ័យ។ ខ្សែ​ការពារ​ស្លាប​សញ្ជាតិ​ប្រេស៊ីល សេសសល់​សុពលភាព​កុងត្រា​ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ តែ​មិន​លឺ​ដំណឹង​ថា នឹង​ចង់​ផ្ទេរ​ទៅ​ក្លឹប​ថ្មី​ណា​មួយ​នៅ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ពេល​ចុង​ក្រោយ តំណែង​របស់​គេ​លើ​ទីលាន ក៏​មិន​អាច​បង្ហាញ​ជាប់លាប់​ដូច​មុន​ទៀត​ដែរ ជា​ពិសេស​ក្រោយ​ពេល​មាន Ferland Mendy និង David Alaba។ បើ​តាម​សារព័ត៌មាន Marca បាន​ចុះ​ផ្សាយ​ថា បុរស​វ័យ ៣៣ ឆ្នាំ នឹង​សម្រេច​ចិត្ត​ព្យួរ​និវត្ត​តែ​ម្តង ប្រសិន​ណា​ខាង Los Blancos មិន​អាច​ព្រមព្រៀង​ការ​បន្ត​កុងត្រា​ថ្មី​សម្រាប់​គេ​នៅ​ពេល​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា Marcelo គេ​រាប់​បាន​ជា​កីឡាករ​កាន់​ឆ្នាំ ឈរ​ជើង​យូរ​ជាង​គេ​បង្អស់​ហើយ​ប្រចាំ​ក្លឹប ដោយ​បាន​ចាកចេញ​ពី​ក្លឹប Fluminense មក​រួម​ជើង​នៅ Real Madrid តាំង​ពី​ខែ​មករា ឆ្នាំ ២០០៧។ សរុប​ការ​បង្ហាញ​ខ្លួន ៥៣៣ ប្រកួត គេ​រក​បាន ៣៨ គ្រាប់​និង Assist ១០១ លើក​ឲ្យ​ក្លឹប៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT