លោក Gareth Southgate បានចុះកុងត្រាថ្មីដឹកនាំក្រុមជម្រើសជាតិអង់គ្លេស ៤ឆ្នាំទៀត ពោលគឺនឹងនៅដល់ World Cup ឆ្នាំ២០២២ឯណោះ។
ការចុះកុងត្រាថ្មីនេះធ្វើឡើង ក្រោយពីធ្វើការចរចាគ្នាជាច្រើនសប្ដាហ៍មកហើយ ពោលគឺចាប់តាំងពីចប់ World Cup នៅរុស្ស៊ីមក។ ជាមួយកុងត្រាថ្មី បុរសវ័យ៤៨ឆ្នាំនឹងទទួលបានប្រាក់៣លានផោន ក្នុង១ឆ្នាំ និងប្រាក់ Bonus ផ្សេងៗ
ទៀត ប្រសិនបើដឹកនាំអង់គ្លេសជោគជ័យ។ គ្រូបង្វឹកដែលនាំអង់គ្លេសដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup 2018 នេះ នឹងមានភារកិច្ចនាំតោកំណាចអង់គ្លេស លេងក្នុងពានរង្វាន់ UEFA League Nations ដោយប៉ះជាមួយក្រុមក្រូអាតនៅពេលខាងមុខនេះ។
Southgate ទើបតែចូលដឹកនាំក្រុមអង់គ្លេសនៅឆ្នាំ២០១៦ កន្លងទៅ ក្រោយពីសហព័ន្ធកីឡាបាល់ទាត់មួយនេះបានបណ្ដេញលោក Sam Allardyce ចេញពីតំណែងគ្រូបង្វឹក។ ប្រវត្តិដឹកនាំក្រុមរបស់លោក គឺធ្លាប់ដឹកនាំក្រុម Middlebrough បាន៣ឆ្នាំ មុនឈានជើងចូលដឹកនាំក្រុម U21 អង់គ្លេស ហើយក៏មានឱកាសបានដឹកនាំក្រុមធំតែម្ដង៕ប្រភព៖ DailyMail