Ronaldinho ផ្ញើ​ពាក្យ​មួយ​ទៅ Mbappe ក្រោយ​លឺ​គេ​ចង់​ចែក​ផ្លូវ​ពី​ក្លឹប PSG

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​វីរបុរស​ប្រេស៊ីល Ronaldinho បាន​ផ្ញើ​សារ​មួយ​ទៅ​យុវជន​ឆ្នើម Kylian Mbappe ក្រោយ​លឺ​ដំណឹង​ថា​គេ​ចង់​បែក​ផ្លូវ​ពី PSG ហើយ​ផ្ទេរ​ទៅ​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid នៅ​ពេល​ខាង​មុខ។ កីឡាករ​វ័យ ២៣ ឆ្នាំ​ខាង​លើ គេ​សេសសល់​សុពលភាព​កុងត្រា​តែ​រយៈ​ពេល ៦ ខែ​ទៀត​ប៉ុណ្ណោះ ហើយ​មិន​ទាន់​សម្រេច​ការ​បន្ត​កុងត្រា​ថ្មី ១០០ ភាគរយ​នៅ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​លើក​ឡើង​ពី​ Ronaldinho ជា​អតីត​កីឡាករ​នៅ​ក្លឹប​បារាំង បាន​និយាយ​កន្លង​ទៅ​ថា៖ “កីឡាករ​ទាំង​អស់​ក្នុង​លោក សុទ្ធ​តែ​ចង់​មក​រួម​ជើង​នៅ​ក្លឹប Paris Saint-Germain នេះ​ជា​ក្លឹប​ល្អ​បំផុត​ក្នុង​លោក​ហើយ ដូច្នេះ​ខ្ញុំ​ស្រមៃ​ថា Mbappe គេ​នឹង​ព្រម​បន្ត​ការ​ឈរ​ជើង​រយៈ​ពេល​យូរ​ទៅ​មុខ​ទៀត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “វា​នឹង​ក្លាយ​ជា​រឿង​ដ៏​ល្អ​សម្រាប់​អាជីព​របស់​គេ នេះ​គេ​មាន​វ័យ​ក្មេង ហើយ​គេ​ក៏​សម្រេច​រឿង​ជា​ច្រើន​រួច​មក​ហើយ​ដែរ ដោយ​ខ្ញុំ​គិត​ថា Champions League ជា​អ្វី​ដែល​គេ​ចន្លោះ ដូច្នេះ​វា​នឹង​ក្លាយ​ជា​រឿង​ដ៏​អស្ចារ្យ ប្រសិន​គេ​អាច​ឈ្នះ​ជាមួយ​ក្លឹប PSG”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា Mbappe បាន​ផ្ទេរ​មក​ចូលរួម​ជាមួយ​ក្លឹប PSG តាំង​ពី​រដូវ​ក្តៅ ឆ្នាំ ២០១៨ ដោយ​សរុប​ការ​បង្ហាញ​ខ្លួន ១៩៥ ប្រកួត រក​បាន ១៤៧ គ្រាប់​ និង Assist ៧៦ លើក៕ ប្រភព៖ SoccerLaduma

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT