លោក Mikel Arteta អ្នកចាត់ការក្រុមកាំភ្លើងធំ Arsenal មានវិជ្ជមានកូវីដ១៩ ក្រោយពីលោកបានឆ្លងមេរោគនេះម្ដងរួចហើយ។
ក្លឹប Arsenal បានប្រកាសដំណឹងខាងលើនេះ ក្រោយពីធ្វើតេស្ដដឹងលទ្ធផលកាលពីម្សិលមិញ។ លោក Arteta នឹងត្រូវសម្រាកដាច់ដោយឡែក មិនអាចដឹកនាំក្រុមប្រកួតទល់ក្រុម Manchester City នៅថ្ងៃទី១ខែមករាឆ្នាំ២០២២ខាងមុខបានទេ។ ដោយជំនួយការ Albert Stuivenberg និង Steve Round ជាអ្នកដឹកនាំក្រុមជំនួសសិន។ លោក Arteta នេះទៀតសោត បានឆ្លងមេរោគកូវីដ១៩ ម្ដងរូចទៅហើយកាលពីខែមីនាដើមឆ្នាំ២០២០។
នៅពេលនេះក្នុងលីគអង់គ្លេស មានក្រុមជាច្រើនត្រូវផ្អាកការប្រកួតដោយសារតែកីឡាករមានឆ្លងកូវីដ១៩ច្រើន។ ខណៈដែលអ្នកចាត់ការក្រុមវិញ Steven Gerrard របស់ Aston Villa និង Patrick Viera របស់ Crystal Palace ក៏មានវិជ្ជមានកូវីដ១៩ដែរ៕ប្រភព Bbc