លោក Thomas Tuchel មិនសប្បាយចិត្តនោះទេ ក្រោយពីកីឡាករមានបញ្ហារបួសច្រើន និងកើតកូវីដ១៩ ដែលធ្វើឱ្យក្រុមលេងមិនសូវបានល្អ ជាពិសេសលទ្ធផលប៉ុន្មានប្រកួតចុងក្រោយនេះ។
នៅយប់មិញ ក្រុម Chelsea មិនអាចយកឈ្នះលើក្រុម Brigton បាននោះទេ ដោយបានត្រឹមស្មើក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ។ ដោយក្នុងការប្រកួតនេះដែរ ក្រុមតោខៀវមានបញ្ហាវិបត្តិកីឡាករច្រើនណាស់ ជាពិសេសបញ្ហាកើតកូវីដ១៩តែម្ដង ដែលធ្វើឱ្យទម្រង់លេងក្រុមមិនឋិតឋេរនោះទេ។
លោក Tuchel បាននិយាយថា៖ “វាពិបាកណាស់នៅពេលនេះ។ យើងមិនទាន់គិតដល់ប្រកួតបន្ទាប់ទេ យើងមិនអាចគិតពេលនេះឡើយ។ យើងនឹងព្យាយាមរកកីឡាករលេង។ យើងមិនមានការពារស្លាបនោះទេ។ កីឡាករទាំងអស់បានរបួសអស់ហើយ។ កីឡាករមួយចំនួនក៏បានឆ្លងកូវីដ ហើយពួកគេទើបត្រលប់មកវិញនៅមិនទាន់លេងល្អទេ។ វាជារឿងឆ្គួតបំផុតហើយ បើសិននិយាយថា Chelsea កំពុងប្រជែងពានរង្វាន់នោះទេ”៕ប្រភព Dailymai