ម្ចាស់ក្លឹប Fulham លោក Shahid Khan បានដាក់តម្លៃទិញយកកីឡដ្ឋានជាតិអង់គ្លេស Wembley ក្នុងតម្លៃ៦០០លានផោន ដែលកិច្ចពិភាក្សានឹងចាប់ដំណើរការក្នុងពេលឆាប់ៗនេះ។
អង់គ្លេស មានបំណងលក់កីឡដ្ឋាននេះ តាំងពីដើមឆ្នាំ២០១៨ ហើយលោក Khan ជាមនុស្សម្នាក់ដែលចង់បានជាងគេ។ តម្លៃនៃការលក់កីឡដ្ឋាននេះ គឺ៦០០លានផោន ហើយការចរចានឹងធ្វើឡើងនៅថ្ងៃនេះតែម្ដង។ សេដ្ឋីអាមេរិករូបនេះ មានឱកាសបានក្លាយជាម្ចាស់កីឡដ្ឋានដែលអាចផ្ទុកមនុស្ស៩ម៉ឺននាក់នេះ ប្រសិនបើធ្វើតាមលក្ខខណ្ឌមួយចំនួនរបស់ FA ក្រោយពីទិញបានហើយ។
លក្ខខណ្ឌទាំងអស់នោះ គឺមិនអាចប្ដូរឈ្មោះកីឡដ្ឋានមួយនេះបានឡើយ ហើយវានៅតែជាកន្លែងដែលធ្វើកម្មវិធីធំៗដដែល បើទោះជាក្លាយជារបស់លោក Khan ហើយក៏ដោយ៕ប្រភពDailyMail