រូប​សំណាក Ronaldo ទម្ងន់​ជាង ៤១០ គីឡូក្រាម​នៅ​ឥណ្ឌា សង់​ឡើង​ក្នុង​គោលបំណង​មួយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ទីក្រុង Calangute រដ្ឋ Goa ប្រទេស​ឥណ្ឌា ថ្មីៗ​នេះ​បាន​ប្រកាស​បង្ហាញ​ជា​ផ្លូវការ នូវ​រូប​សំណាក​តារា​បាល់ទាត់​ឆ្នើម Cristiano Ronaldo ដែល​នេះ​ជា​រូប​សំណាក​ទី​ ១ រំលេច​វត្តមាន​ក្នុង​ផ្ទៃ​ប្រទេស​មួយ​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​ចុះ​ផ្សាយ​ពី​សារព័ត៌មាន​ក្រៅ​ស្រុក វា​មាន​ទម្ងន់​ប្រមាណ ៤១០ គីឡូក្រាម ហើយ​សង់​ឡើង​ក្នុង​គោលដៅ ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​យុវជន​ចូលរួម​លេង​កីឡា​បាល់ទាត់។ តាម​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​នៃ​រដ្ឋ Goa លោក Michael Lobo បាន​ប្រាប់ ANI ដូច្នោះ​ថា៖ “នេះ​គឺ​ជា​រូប​សំណាក​ដំបូង​របស់ Cristiano Ronaldo ដែល​មាន​វត្តមាន​នៅ​ទឹកដី​ឥណ្ឌា ហើយ​នេះ​គ្មាន​អ្វី​ក្រៅ​ពី​ចង់​បំផុស​ចិត្ត​យុវជន​របស់​យើង ទាំង​បុរស​និង​ស្រ្តី អំពី​ការ​ចង់​បោះ​ជំហាន​ទៅ​ក្នុង​អាជីព​បាល់ទាត់ រួច​រាល់​ពេល​យើង​មក​ Selfie យើង​មក​ទី​នេះ បាន​ឃើញ​រូប​សំណាក គឺ​ពិត​ជា​នឹង​អាច​បំផុស​ចិត្ត​របស់​យើង​បាន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព​បាន​ឲ្យ​ដឹង​ថា រូប​សំណាក​នេះ ចាយ​ពេល​ជាង ៣ ឆ្នាំ​ក្នុង​ការ​សម្រេច​សាងសង់ ហើយ​ខ្ទង់​ចំណាយ​គឺ​ចាយ​អស់​ជិត ២ មុឺន​ដុល្លារ។ តាម​ពិត​ទៅ វា​ត្រូវ​ប្រកាស​លឿន​ជាង​នេះ តែ​ដោយសារ​ការ​រាតត្បាត​ជំងឺ COVID-19 ទើប​មាន​ការ​អូស​បន្លាយ​ពេល៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ ANI

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT