Man Utd បដិសេធ​សំណើ​ក្លឹប​នៅ​អេស្ប៉ាញ ជុំវិញ​ការ​ចង់​ខ្ចី​ជើង Anthony Martial

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Anthony Martial ពិត​ណាស់​ត្រូវ​បាន​លោក Ralf Rangnick ជា​អ្នកចាត់ការ បញ្ជាក់​អំពី​តម្រុយ​នឹង​អនុញ្ញាត​ឲ្យ​គេ​ចាកចេញ តែ​យ៉ាង​ណា តាម​រយៈ​សំណើ​ដែល​ក្លឹប​អេស្ប៉ាញ Sevilla ចង់​ខ្ចី​ជើង​ថ្មីៗ​នេះ បែរ​ជា​ត្រូវ​បាន​ក្លឹប​អាណាព្យាបាល​បដិសេធ​ទៅ​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូលហេតុ​គឺ​ត្រង់​ថា United មិន​ចង់​បាន​ក្លឹប​ ដែល​ខ្ចី​ជើង​គេ​អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ចង់​ទទួល​យក​សំណើ​ក្លឹប​ណា​មួយ ដែល​ព្រម​ទិញ​គេ​ផ្តាច់ ព្រោះ​មិន​ចង់​ចែក​ការ​ចំណាយ​ថ្លៃ​ពលកម្ម​ពាក់​កណ្តាល នៃ​ប្រាក់​ពលកម្ម​ជិត ៣០០ ០០០ ផោន/សប្តាហ៍​របស់​គេ។ ជា​រួម​បិសាច​ក្រហម ក៏​ចង់​សម្រាល​បន្ទុក​ចំណាយ​ទាំង​ស្រុង ជាមួយ​ការ​លក់​ចេញ Martial តែ​ម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​មាន​តែ​រង់ចាំ​មើល​បន្ត​ទៅ​ទៀត​ថា Sevilla នឹង​ព្រម​ងាក​មក​ចរចា​ការ​ទិញ​ផ្តាច់ ឬ​បោះបង់​ការ​ចង់​បាន​នេះ ឬ​ក៏​អាច​មាន​ក្លឹប​ធំ​ផ្សេង​ទៀត​មក​ចាប់​អារម្មណ៍​កីឡាករ​បារាំង។ រំឭក​ថា ខ្សែ​ប្រយុទ្ធ​វ័យ ២៦ ឆ្នាំ នៅ​រដូវ​កាល ២០២១/២២ គេ​មិន​សូវ​ទទួល​បាន​ឱកាស​លេង​នោះ​ទេ ដោយ​បង្ហាញ​ខ្លួន​ ១០ ប្រកួត រក​បាន ១ គ្រាប់​ ឈរ​ជើង​សុទ្ធ​មិន​ដល់ ៤០០ នាទី​ផង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Skysports

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT