នេះ​មក​ដឹង​ប្រកួត ដែល Ferran Torres អាច​នឹង​មក​ជួយ Barcelona ជា​លើក​ដំបូង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប Barcelona បាន​ប្រកាស​ជា​ផ្លូវការ​ហើយ ជុំវិញ​ការ​នាំ​យក Ferran Torres ចេញ​ពី​ក្លឹប Man City នៅ​តម្លៃ​ផ្ទេរ ៥៥ លាន​អឺរ៉ូ។ គេ​ក៏​បាន​បង្ហាញ​វត្តមាន​នៅ​ទីលាន​ហ្វឹកហាត់ ជាមួយ​អ្នក​មាន​បុណ្យ​កាល​ពី​ពេល​ថ្មីៗ​នេះ​ផង​ដែរ ក្រោយ​ពី​បញ្ចប់​ការ​តេស្ត​សុខភាព​ដោយ​ជោគជ័យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​មាន​បងប្អូន​ឆ្ងល់​ថា តើ​ការ​ដែល​ទីផ្សារ​ដោះដូរ​មិន​ទាន់​បើក​ទ្វារ​ជា​ផ្លូវការ​ផង អ៊ីចឹង​កីឡាករ​អាច​មក​ចូលរួម​ជាមួយ​ក្លឹប​ថ្មី​បាន​ក្នុង​លក្ខខណ្ឌ​ណា​ខ្លះ? ចម្លើយ​គឺ​ងាយ​យល់ ការ​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត គឺ​មិន​អនុញ្ញាត​ទាំង​ស្រុង ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ហ្វឹកហាត់​កម្តៅ​សាច់​ដុំ ឬ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ផ្សេងៗ គឺ​អាច​រាប់​ដំណើរការ​បាន ចាប់​ពី​ថ្ងៃ​ដែល​ក្លឹប​ទាំង​សងខាង ប្រកាស​ពី​កុងត្រា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​មាន​ន័យ​ថា គឺ​ដូច​តែ​កីឡាករ​ឯ​ទៀត Torres ត្រូវ​រង់ចាំ​ដល់​ចាប់​ពី​ថ្ងៃ​ទី ១ មករា ឆ្នាំ ២០២២ ត​ទៅ ទើប​អាច​មក​ចូលរួម​លេង​ឲ្យ Barcelona។ អ៊ីចឹង​ថា​មិន​ត្រូវ​ការ​ប្រកួត បើក​ឆាក​ទំព័រ​ឆ្នាំ​ថ្មី ប៉ះ​វេលា​ម៉ោង ០៣:០០ នាទី​ទាប​ភ្លឺ ​ថ្ងៃ​ទី ៣ ​មករា ដែល Mallorca ត្រូវ​ស្វាគមន៍​ក្រុម​ភ្ញៀវ​អ្នក​មាន​បុណ្យ ពេល​នោះ​អាច​ជា​ថ្ងៃ​បង្ហាញ​ខ្លួន​របស់​កីឡាករ​អេស្ប៉ាញ​ក៏​ថា​បាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា យុវជន​វ័យ ២១ ឆ្នាំ បាន​ចាយ​ពេល​នៅ​មេឃ​ខៀវ តែ​ជាង ១ ឆ្នាំ​ប៉ុណ្ណោះ ហើយ​សរុប​ការ​បង្ហាញ​ខ្លួន ៤៣ ប្រកួត គេ​រក​បាន ១៦ គ្រាប់​និង Assist ៤ លើក។ អតីត​កាល​គេ​ក៏​ធ្លាប់​ឈរ​ជើង​នៅ​ក្លឹប​ក្នុង​ក្របខ័ណ្ឌ La Liga ផង​ដែរ នោះ​គឺ Valencia៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Quora

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT