នៅឆ្នាំនេះ សម្រាប់ប៉ែកអាមេរិកឡាទីន តើអ្នកគិតថាកីឡាកររូបណាខ្លះ ដែលបង្ហាញទម្រង់លេងល្អបំផុត? អ្នកប្រហែលជានឹកដល់ខាងក្រុមជម្រើសជាតិប្រេស៊ីល ក៏ដូចជាអាហ្សង់ទីនមុនគេ ហើយជាចការពិត គឺពួកគេបានជាប់ឈ្មោះភាគច្រើន ទៅក្នុងបញ្ជីកីឡាករ ១១ រូបល្អបំផុតប្រចាំឆ្នាំ ២០២១។
តាមការរៀបរៀងពីក្រុមការងារវាយតម្លៃ IFFHS បានបញ្ចេញនូវឈុត ១១ រូបល្អបំផុត សម្រាប់កីឡាករនៅប៉ែកអាមេរិកខាងត្បូង ឬអាមេរិកឡាទីនប្រចាំឆ្នាំ ២០២១។ ក្នុងនោះមានដូចខាងក្រោម៖
អ្នកចាំទី: Emiliano Martinez (អាហ្សង់ទីន)
ខ្សែការពារ: Mauricio Isla (ឈីលី), Christian Romero (អាហ្សង់ទីន), Marquinhos (ប្រេស៊ីល), Filipe Luis (ប្រេស៊ីល)
ខ្សែបម្រើ: Lionel Messi (អាហ្សង់ទីន), Rodrigo de Paul (អាហ្សង់ទីន), Luis Diaz (កូឡុំប៊ី)
ខ្សែប្រយុទ្ធ: Neymar (ប្រេស៊ីល), Lautero Martinez (អាហ្សង់ទីន) និង Gabriel Barbosa (ប្រេស៊ីល)
អ្នកចាត់ការ: Lionel Scaloni (អាហ្សង់ទីន)
ប្រភព៖ IFFHS