លោក Lopetegui អ្នកចាត់ការក្រុម Real Madrid បញ្ជាក់ថាខ្សែការពារ Marcelo នឹងត្រូវសម្រាកខ្លះហើយ ដើម្បីឱ្យរូបគេប្រមូលកម្លាំងបានល្អមកវិញ។
ក្រុម Real Madrid រងភាពអាម៉ាស់ខ្លាំងមែនទែននៅយប់មិញនេះ ដោយចាញ់ក្រុម Sevilla ក្នុងលទ្ធផល ៣-០ ពានរង្វាន់ La Liga ។ បរាជ័យនេះ បានធ្វើឱ្យលោក Lopetegui មើលឃើញថាកីឡាករមួយចំនួនត្រូវការសម្រាកខ្លះ ព្រោះការប្រកួតញឹកញាប់ពេក ពួកគេគ្មានកម្លាំងគ្រប់គ្រាន់នោះទេ។ ដោយក្នុងនោះ លោកមើលឃើញ Marcelo ហាក់ដូចជាបាត់បង់ទំនុកចិត្តជាងគេ ដោយរូបគេមិនអាចធ្វើតាមអ្វីដែល បង្ហាត់បានឡើយ។
“ក្រុមទាំងមូល មិនអាចលេងឱ្យដូចអ្វីដែលចង់បាន ពួកគេហាក់ដូចជាអស់កម្លាំង។ Marcelo ហាក់ដូចជាត្រូវសម្រាកហើយ ប៉ុន្តែយើងនឹងរង់ចាំមើលបន្តិចទៀតសិន។ ចាញ់នេះ គឺជារឿងធម្មតា ក្នុងលីគតែងមានចាញ់មានឈ្នះ”។ សម្ដីរបស់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ៕ប្រភពMarca