បាន​លុយ​ពី​លក់ Torres ឥឡូវ City នៅ​អត់​ស្ងៀម រត់​ទៅ​ចរចា​ Haaland ភ្លែត

ក្លឹប​មេឃ​ខៀវ Manchester City បាន​ប្រកាស​លក់​ចេញ Ferran Torres ទៅ​ឲ្យ​ក្លឹប Barcelona ជា​ផ្លូវការ ហើយ​ឥឡូវ​លឺ​ថា​លុយ​ដែល​ទទួល​បាន គឺ​ទំនង​ជា​តម្រង់​គោលដៅ ទៅ​ចាត់ចែង​យក​កីឡាករ​ឆ្នើម​ពី​លីគ​កំពូល​អាល្លឺម៉ង់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Sport ចុះ​ផ្សាយ​ថា ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola ជា​អ្នកចាត់ការ ហាក់​ចង់​ប្រជែង​យក​ឈ្នះ​ឲ្យ​បាន​ជាមួយ​នឹង​ក្លឹប​ធំៗ​នៅ​អឺរ៉ុប លើ​ការ​នាំ​យក Erling Haaland មក​កាន់​ទឹកដី Etihad។ គេ​នឹង​មាន​តម្លៃ​ផ្តាច់​កុងត្រា ៦៤ លាន​ផោន នៅ​ឆ្នាំ​ក្រោយ តែ​ក្លឹប​អាច​ចាត់ចែង​ចរចា​ជា​បណ្តើរៗ​បាន​ នៅ​តម្លៃ​សមរម្យ​ណា​មួយ ប្រសិន​ជា​ត្រូវ​ការ​ចាំ​បាច់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​ក្លឹប​យក្ស​ដូច​ជា Chelsea, Man Utd, PSG, Real Madrid និង Barcelona សុទ្ធ​តែ​ត្រូវ​បាន​គេ​ដឹង​ថា ចាប់​អារម្មណ៍​មក​លើ​កីឡាករ​ន័រវេស។ ជាក់ស្តែង City បើ​យក​បាន Haaland គឺ​ល្អ ព្រោះ​សព្វថ្ងៃ​ពួក​គេ​មិន​ទាន់​រក​បាន​ខ្សែ​ប្រយុទ្ធ​ដ៏​មុតស្រួច​មួយ​នៅ​ឡើយ ក្រោយ​ពី Sergio Aguero ចាកចេញ​ទៅ។ ស្ថិតិ​ជា​រួម​របស់​កីឡាករ​វ័យ ២១ ឆ្នាំ​នៅ​ក្លឹប Dortmund ត្រឹម​ការ​បង្ហាញ​ខ្លួន ៧៥ ប្រកួត គេ​រក​បាន ៧៦ គ្រាប់​និង Assist ២០ លើក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT