Pep ថា​ចំណុច​លេចធ្លោ​មួយ​នេះ​របស់ Liverpool គឺ​ខាង​ Man City អត់​ហ៊ាន​យក​ខ្លួន​ទៅ​ធៀប​ទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​មេឃ​ខៀវ Manchester City កំពុង​នាំ​មុខ​ដល់​ទៅ ៦ ពិន្ទុ លើ​ក្លឹប​តោ​ខៀវ Chelsea និង​ហង្ស​ក្រហម Liverpool ដែល​នេះ​កាន់​តែ​ផ្តល់​ក្តី​សង្ឃឹម ក្នុង​ការ​ប្រជែង​យក​ពាន Premier League រដូវ​កាល ២០២១/២២ សម្រាប់​ក្រុម​លោក Pep Guardiola។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​កន្លង​ទៅ​ អ្នកចាត់ការ​សញ្ជាតិ​អេស្ប៉ាញ ក៏​បាន​លើក​ឡើង​ពី​ចំណុច​ខ្សោយ​នៃ​ក្រុម​ខ្លួន និង​បង្ហាញ​ពី​ចំណុច​ខ្លាំង​របស់ Liverpool ដែល​ជឿ​ថា City មិន​អាច​ប្រៀប​ទៅ​នឹង​ពួក​គេ​បាន​ឡើយ។ Pep ដែល​ទើប​តែ​ដឹកនាំ​ក្រុម​យក​ឈ្នះ Leeds United ៦-៣ ​ថ្ងៃ​មុន និយាយ៖ “និយាយ​ពី​ប្រព័ន្ធ​ការពារ​យើង​អត់​ខ្លាំង​ទេ ជា​ពិសេស​ការ​លេង​បាល់​ជា​បុគ្គល នៅ​តំបន់​ខាង​ក្រោម ខ្ញុំ​ទទួល​ស្គាល់ យើង​មិនមាន​ជា​ក្រុម​មាន​ប្រព័ន្ធ​ការពារ​ដ៏​ល្អ​បំផុត​មួយ​ឡើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត៖ “រី​ឯ​ការ​វាយ​សម្រុក ក៏​យើង​អត់​អាច​ប្រយុទ្ធ​បាន​រហ័ស ដូច​ជា Liverpool ដែរ និយាយ​ទៅ​ពួក​គេ​ជំនាញ​ខាង​ហ្នឹង​ហើយ តែ​ពួក​យើង​វិញ​គឺ​អត់​ទេ ដោយ​ក្រុម​របស់​យើង​បង្កើត​ឱកាស​បាន​តិច ហើយ​មាន​តែ​ការ​បញ្ជូន​បាល់​ច្រើន និង​ការ​អត់ធ្មត់​ខ្ពស់​ប៉ុណ្ណឹង​ឯង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា City នៅ​ប្រកួត​បន្ទាប់ ពួក​គេ​នឹង​ត្រូវ​ប៉ះ Brentford នៅ​វេលា​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ៣០ ធ្នូ ខណៈ​ដែល Liverpool នឹង​ត្រូវ​ប៉ះ Chelsea នា​វេលា​ម៉ោង ១១:៣០ នាទី​យប់ ​ថ្ងៃ​អាទិត្យ ទី ២ ​មករា​ខាង​មុខ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT