លឺ​ថា Chiesa បោះ​ចោល​សំណើ​ក្លឹប​យក្ស​មួយ​នៅ​អង់គ្លេស ហើយ​ស៊ូ​ទៅ​លេង​ឲ្យ Juventus

Federico Chiesa យុវជន​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​ក្លឹប​អាណាព្យាបាល Fiorentina សព្វថ្ងៃ​គេ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​លេង​ឲ្យ Juventus តែ​មុន​នេះ គេ​ក៏​មាន​ឱកាស​អាច​ទៅ​លេង​ឲ្យ​ក្លឹប​យក្ស​នៅ​អង់គ្លេស​ផង​ដែរ តែ​សាមី​ខ្លួន​បាន​បដិសេធ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជន​ដែល​ជួយ​ជម្រើស​ជាតិ​អ៊ីតាលី លើក​ពាន Euro 2020 កាល​ពី​ពេល​កន្លង​ទៅ បើ​តាម​ការ​ឲ្យ​ដឹង​ពី​ភ្នាក់ងារ​សារព័ត៌មាន RTV38 គឺ​គេ​មាន​ឱកាស​អាច​ទៅ​លេង​ឲ្យ​ក្លឹប​ Liverpool ពោល​ភាគី​ក្លឹប​ចរចា​ត្រូវរ៉ូវ​តម្លៃ​ខ្លួន​អស់​ហើយ តែ​សាមី​ខ្លួន​បែរ​ជា​បាក់​ចិត្ត​ចង់​ទៅ​ចូលរួម​នៅ Juventus ក្នុង​ប្រទេស​កំណើត​វិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ខាង​លើ​ចុះ​ផ្សាយ៖ “Fiorentina ឈាន​ដល់​កិច្ច​ព្រមព្រៀង​ជាមួយ Liverpool ក្នុង​ការ​នាំ​យក Chiesa នៅ​តម្លៃ ៦០ លាន​ផោន តែ​ការ​ចរចា​ត្រូវ​បាន​រាំងស្ទះ ដោយសារ​កីឡាករ​មាន​ចិត្ត​ចង់​ទៅ​លេង​ឲ្យ Juventus ជាង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា កីឡាករ​វ័យ ២៤ ឆ្នាំ ជាមួយ​ការ​បង្ហាញ​ខ្លួន​សរុប ៥៩ ប្រកួត គេ​រក​បាន ១៧ គ្រាប់​និង Assist ១៣ លើក។ យើង​មិន​ច្បាស់​ថា ក្រោយ​ផុត​កុងត្រា​នា​រដូវ​ក្តៅ ឆ្នាំ​បន្ទាប់​នេះ ភាគី​សេះ​បង្កង់ នឹង​ព្រម​បន្ត​កុងត្រា​ថ្មី ឬ​ទិញ​គេ​ផ្តាច់​បែប​ណា​នោះ​ទេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT