‘Messi អ៊ីតាលី’ ជ្រើស​យក​ផ្លូវ​បែក​ពី Napoli ដើម្បីទៅស្រវាលុយធំនៅអាមេរិក

Lorenzo Insigne ឬ​ជាប់​រហស្សនាម​ជា ‘Messi អ៊ីតាលី’ ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ព្រមព្រៀង​លក្ខខណ្ឌ​ផ្ទេរ​ទៅ​កាន់​ក្លឹប​ថ្មី នៅ​ឯ​ក្របខ័ណ្ឌ MLS នោះ​គឺ Toronto FC ហើយ​ការ​បង្ហាញ​ខ្លួន នឹង​ធ្វើ​ឡើង​នៅ​រដូវ​ក្តៅ ឆ្នាំ ២០២២ ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​រាយការណ៍​លោក Michael Singh បាន​បញ្ជាក់​លើ Twitter ថា កិច្ច​ព្រមព្រៀង​គឺ​ឈាន​ដល់​ការ​សម្រេច​ហើយ ដោយ​កីឡាករ​វ័យ ៣០ ឆ្នាំ ជា​ប្រធាន​ក្រុម​នៃ​ក្លឹប Napoli នឹង​ទៅ​ចូលរួម​ជាមួយ Toronto ក្រោយ​ពេល​កុងត្រា​គេ​អស់​សុពលភាព​នៅ​ចុង​ខែ​មិថុនា ឆ្នាំ​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា Toronto FC ជា​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​កាណាដា តែ​បច្ចុប្បន្ន​កំពុង​មាន​ឈ្មោះ​លេង​នៅ​ក្របខ័ណ្ឌ​លំដាប់​ទី ១ របស់​អាមេរិក MLS ហើយ​ឈរ​ចំណាត់ថ្នាក់​ទី ១៣។ ដោយឡែក Insigne នេះ​អាច​ថា​ជា​ក្លឹប​ចុង​ក្រោយ​របស់​គេ​ក៏​ថា​បាន មុន​នឹង​សម្រេច​ចិត្ត​ចូល​និវត្ត។ ទៅ​មើល​តម្លៃ​ពលកម្ម​លើ​កុងត្រា​រយៈ​ពេល ៥ ឆ្នាំ ស្លាប​ប្រយុទ្ធ​ជំនាញ​ខាង​ល្បឿន និង​ការ​ញាក់​បាល់ គឺ​អាច​រក​បាន ១៣ លាន​ដុល្លារ​ក្នុង​មួយ​រដូវ​កាល បូក​នឹង​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ ៥ លាន​ផោន​ទៀត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Mlssoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT