លោក Antonio Conte មើលឃើញថាខ្សែប្រយុទ្ធ Harry Kane រកបានដល់ទៅ២គ្រាប់ក្នុងការប្រកួតទល់ក្រុម Southampton ប្រសិនបើអាជ្ញាកណ្ដាលពិនិត្យមើលឱ្យបានម៉ត់ចត់។
ក្រុម Spurs លេងបានត្រឹមស្មើជាមួយក្រុម Southampton ក្នុងលទ្ធផល ១-១ ប៉ុណ្ណោះ បើទោះជាក្រុម Southampton នៅសល់ត្រឹមគ្នា១០នាក់ក៏ដោយ។ តែការស្មើនេះទៀតសោត អាចនិយាយបានថាជាសំណាងសម្រាប់ក្រុមម្ចាស់ផ្ទះហើយ ព្រោះក្រុម Spurs សម្រុកខ្លាំងណាស់ ហើយរកបានដល់ទៅ៣គ្រាប់ទៀត តែអាជ្ញាកណ្ដាលមិនផ្ដល់ឱ្យទៅវិញ។
ក្រោយចប់ការប្រកួតលោក Conte អ្នកចាត់ការក្រុម Spurs បាននិយាយថា៖ “បាទ ខ្ញុំគិតថា Kane ស៊ុតបាន២គ្រាប់ ១ជាប៉េណាល់ទី និង១ទៀតជាគ្រាប់បាល់ទី២។ ខ្ញុំគិតថាខ្ញុំមិនចង់និយាយពីអាជ្ញាកណ្ដាលឬ VAR នោះទេ។ ខ្ញុំមិនចង់ចូលក្នុងរឿងរបស់ពួកគេ។ ពួកគេបានព្យាយាមធ្វើការងាររបស់ពួកគេល្អបំផុត។ យើងសង្ឃឹមថាគ្រប់ពេល ពួកគេធ្វើការសម្រេចចិត្ដក៏ល្អបំផុតទៅចុះ”៕ ប្រភព៖ DAILYMAIL