ក្នុងការប្រកួតសប្តាហ៍ទី ៣៧ នៃ English Premier League ដែលទើបបញ្ចប់កាលពីរាត្រីថ្ងៃអាទិត្យ ទី ៦ ម្សិលមិញនេះ បានបង្ហាញឲ្យឃើញនូវរឿងភ្ញាក់ផ្អើលមួយចំនួន ដែលគួរគត់សម្គាល់ ។
ក្នុងនោះគឺ ក្រុមមេឃខៀវ Manchester City FC បានធ្វើពិធីគ្រងពានរង្វាន់ Premier League ក្រោយប្រកួតស្មើជាមួយ Huddersfield Town ០-០ ពោលគឺដោយមានពិន្ទុដាច់ពីគូប្រជែង Man UTD ដល់ទៅ ១៧ពិន្ទុ ។
រាត្រីតែមួយនោះផងដែរ Arsenal បានប្រកួតឈ្នះក្រុម Burnley ៥-០ គ្រប់គ្រាន់ក្នុងការលាទៅកាន់គ្រូបង្វឹក Arsene Wenger ដែលរួមរស់ជាមួយក្លិបដល់ទៅ ២២ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ ១៩៩៦មក ។