ក្រុម Chelsea បានទម្លាក់ក្រុម Liverpool ចេញពីពានរង្វាន់ League Cup ត្រឹមជុំទី៣នេះហើយ ដោយយកឈ្នះក្នុងលទ្ធផល ១-២ កាលពីយប់មិញនេះ។
ម្ចាស់ផ្ទះ Liverpool ពិតជាធ្វើបានល្អដោយរកគ្រាប់បាល់បាននាំមុខ ក្រុមភ្ញៀវ Chelsea ដោយកីឡាករ Sturridge នៅនាទី៥៨។ យ៉ាងណាមិញ តោខៀវ ប្ដូរយុទ្ធ
សាស្ត្រភ្លាមក្រោយគេនាំមុខ ខណៈដែល Hazard ឯណោះ ដែលដូរចូលនៅនាទី៥៦ ចាប់ផ្ដើមក្រឡុកក្រុមហង្សក្រហមតែម្ដង។ ១គ្រាប់តាមបានស្មើវិញ ធ្វើបាន
សម្រេចដោយ Emerson នៅនាទី៧៩ មុនពេលកីឡាករឆ្នើម Hazard ដាក់១គ្រាប់ជ័យជម្នះ នៅនាទី៨៥ ជួយក្រុម Chelsea ឡើងទៅវគ្គបន្ដ។
ក្រោយពីប៉ះគ្នានៅយប់មិញនេះហើយ ក្រុមខ្លាំងទាំងពីរខាងលើ នឹងបន្ដប៉ះគ្នាទៀតនៅពានរង្វាន់លីគកំពូលអង់គ្លេសម្ដងនៅចុងសប្ដាហ៍នេះ។ ការប្រកួតនេះ
នឹងជាការប្រកួតកាត់សេចក្ដីមួយ ប្រសិនបើ Chelsea ឈ្នះ នោះពួកគេនឹងបានឡើងកំពូលតារាងវិញ ប៉ុន្តែបើ Liverpool ឈ្នះ នោះគំលាតរវាងក្រុមទាំង
ពីរកាន់តែឆ្ងាយបន្តិចហើយ៕ប្រភពDailyMail