ក្រុមជម្រើសជាតិថៃ បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2020 ហើយ ក្រោយពីឈ្នះវៀតណាម ២-០ នៅជើងទី១ និងស្មើ ០-០ នៅជើងទី២កាលពីយប់ម្សិលមិញ។
ក្រោយពីចប់ការប្រកួតទៅ លោក Alexandre Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃ និងធ្លាប់ជាអតីតគ្រូបង្វឹកក្លឹប HCM City Club របស់វៀតណាម បាននិយាយថា៖ “ខ្ញុំមោទកភាពចំពោះកីឡាករយើង ពួកគេលេងការពារបានល្អ ហើយខ្ញុំសប្បាយចិត្តដែលយើងឡើងដល់វគ្គផ្ដាច់ព្រ័ត្រ។ សម្រាប់វៀតណាម ពួកគេលេងដូចអ្វីដែលខ្ញុំគិតថាទុក។ ពួកគេលេងសម្រុកខ្លាំង និងលេងបាល់ខ្ពស់។ យើងបានដាក់ការពារកណ្ដាល៣នាក់ដែលពួកគេធ្វើបានល្អណាស់នៅបាល់លើ។ យើងបានរៀបចំក្បួនការពារបានយ៉ាងល្អ”។
ក្រុមជម្រើសជាតិថៃ គឺជាក្រុមដែលបំបែកកំណត់ត្រារបស់វៀតណាម ដែលពួកគេលេងមិនដែលចាញ់ក្រុមជម្រើសជាតិនៅអាស៊ានទេប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ខណៈដែលបរាជ័យនេះទៀតសោត ក៏ធ្វើឱ្យអ្នកគាំទ្រវៀតណាម មិនសប្បាយចិត្តជាមួយការលេងរបស់វៀតណាមនៅ AFF Suzuki Cup នេះដែរ៕ ប្រភព៖ ZINGNEWS