ក្រុមបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការយល់ព្រមឱ្យខ្សែប្រយុទ្ធ Anthony Martial ចាកចេញនៅខែមករាឆ្នាំ២០២២ខាងមុខនេះហើយ។
លោក Ralf Rangnick ធ្លាប់បាននិយាយរូចហើយថាប្រសិនបើកីឡាករណាមិនពេញចិត្តបន្ដ ឬលេងឱ្យក្រុម Man Utd នោះទេ នោះពួកគេអាចប្រាប់និងអាចចាកចេញបាន។ ខណៈដែលពេលនេះ ក៏មានដំណឹងមកថា Anthony Martial ជាកីឡាករដំបូងគេដែលនឹងអាចចាកចេញបាននៅខែមករាខាងមុខ។ ការប្រកាសរបស់ក្លឹបនេះ កើតឡើងបន្ទាប់ពីសាមីខ្លួនបានជួបចរចាជាមួយលោក Rangnick កាលពីសប្ដាហ៍មុន។
ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំខាងលើនៅសល់កុងត្រានៅ Old Trafford ដល់ទៅ២ឆ្នាំកន្លះទៀតឯណោះ ជាមួយតម្លៃពលកម្ម២សែនផោនក្នុង១សប្ដាហ៍។ មានក្លឹបនៅអ៊ីតាលី និងអេស្ប៉ាញ បានចាប់អារម្មណ៍មកលើខ្សែប្រយុទ្ធបារាំងខាងលើ ប៉ុន្តែមិនទាន់ច្បាស់ថានឹងចរចាត្រូវឬអត់នោះទេ។ កាលពីទិញមកពី Monaco ក្រុម Man Utd បានចំណាយដល់ទៅ៥៨លានផោនឯណោះនៅឆ្នាំ២០១៥៕ប្រភព៖ DaliyMail