ក្លិបសម្ព័ន្ធមិត្តរបស់បឹងកេត ឡើងដល់វគ្គផ្តាច់ព្រ័ត្រ Thai FA Cup ហើយកាលពីយប់មិញនេះ

ក្លិបមានមូលដ្ឋានក្នុងប្រទេសថៃ Chiangrai United ដែលត្រូវបានគេស្គាល់ថាជាក្លិបអ្នកមានក្នុងស្រុកមួយ បានដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup 2018 ហើយក្រោយពីបានយកឈ្នះ Ratchaburi Mitr Phol ដោយលទ្ធផល ៣-១។

គួរបញ្ជាក់ថា កាលពីរយៈពេលជាងមួយខែកន្លងផុតទៅនេះ ថ្នាក់ដឹកនាំក្លិប Chiangrai United និងក្លិបបឹងកេត បានជួបពិភាក្សាគ្នា ក្នុងគោលបំណង

បង្កើនកិច្ចសហប្រតិបត្តិការរវាងក្លិបទាំងពីរក៏ដូចជាសិក្សាស្វែងយល់បន្ថែមលើចំណុចសំខាន់ៗដែលអាចញ៉ាំងឲ្យវិស័យកីឡាមួយនេះកាន់តែមានភាពរីកចំរើន។

អ្វីដែលអ្នកគាំទ្រកម្ពុជា តែងតែទន្ទឹងរង់ចាំនោះ គឺចង់ឃើញខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បង្ហាញខ្លួនឱ្យក្លិបមួយនេះ ខណៈដែលបច្ចុប្បន្ន កីឡាករកូតាអាស៊ានរបស់ពួកគេ Kyaw Ko Ko (មីយ៉ាន់ម៉ា) កំពុងតែរងរបួស សម្រាកព្យាបាល ។

សូមរំលឹកថា Chiangrai United គឺជាក្រុមជើងឯក Thai FA Cup កាលពីឆ្នាំ ២០១៧កន្លងទៅ ដូចនេះពួកគេនឹងត្រៀមក្លាយជាម្ចាស់ការពារជើងឯកជា

លើកទីពីរ ក្នុងឆ្នាំនេះម្តងទៀត ប្រសិនជាអាចយកឈ្នះគូប្រកួត Buriram United បាន ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT