ខ្សែបម្រើ Xuan Truong របស់ក្រុមជម្រើសជាតិវៀតណាម ថាក្រុមខ្លួនមិនខា្លចជម្រើសជាតិថៃឡើយ បើទោះជាពួកគេមានកីឡាករល្អៗច្រើន និងបានឈ្នះ ២-០ នៅជើងទី១ហើយក៏ដោយ។
ក្នុងពានរង្វាន់ AFF Suzuki Cup 2020 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកន្លងទៅ ក្រុមវៀតណាម បានលេងចាញ់ថៃ ក្នុងលទ្ធផល ២-០ ទៅហើយ។ ដូច្នេះនៅជើងទី២ល្ងាចម៉ោង៧:៣០នាទីនេះ ពួកគេនឹងប្រកួតគ្នាម្ដងទៀត ដើម្បីសម្រេចថាក្រុមណានឹងធ្លាក់ ហើយក្រុមណានឹងឡើងទៅជួបក្រុមឥណ្ឌូណេស៊ីនៅវគ្គផ្ដាច់ព្រ័ត្រ។
មុនការប្រកួតនោះចាប់ផ្ដើម កីឡាករ Xuan Truong ដែលជាខ្សែបម្រើឆ្នើមម្នាក់របស់វៀតណាម បានបង្ហាញចំណាប់អារម្មណ៍ថា៖ “យើងមិនខ្លាចថៃឡើយ។ ពួកគេលេងល្អនៅតង់ទី១ យើងលេងល្អនៅតង់ទី២និងបង្កើតឱកាសជាច្រើន។ ជួនកាលសំណាងមិននៅខាងយើង ហើយយើងក៏ត្រូវទទួលរឿងនេះ។ យើងត្រូវរកយ៉ាងតិច២គ្រាប់ទល់ក្រុមថៃ។ ២-០ មិនមែនជារឿងងាយទេ ប៉ុន្តែវាក៏អាចកើតមានឡើងបានដែរ”៕ ប្រភព៖ ZINGNEWS