Ronaldo ​ប្រេស៊ីល រាប់​ឈ្មោះ Ronaldo ព័រទុយហ្គាល់ នៅ​ចំណោម​កីឡាករ​ល្អ​ដាច់​គេ​ក្នុង​លោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​ខ្សែ​ប្រយុទ្ធ​នៃ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល គឺ Ronaldo Nazario ដែល​ជា​ម្ចាស់​ពាន Ballon d’Or និង FIFA World Cup ២ សម័យ​កាល កន្លង​ទៅ​នេះ បាន​បង្ហាញ​ការ​យល់​ឃើញ ជុំវិញ​ឈ្មោះ​កីឡាករ​ចាស់​ថ្មី ៤ រូប ដែល​គិត​ថា​ល្អ​បំផុត​គ្រប់​ពេលវេលា​ក្នុង​ប្រវត្តិសាស្រ្ត​បាល់ទាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីត​កីឡាករ​ក្លឹប Real Madrid ពុំ​បាន​រាប់​ឈ្មោះ​របស់​ខ្លួន​ឯង​ចូល​នោះ​ទេ ផ្ទុយ​ទៅ​វិញ ចុច​ឈ្មោះ​ជើង​ចាស់ ២ រូប​និង​កីឡាករ​ឈរ​ជើង​បច្ចុប្បន្ន ២ រូប។ Ronaldo ថា៖ “សម្រាប់​ខ្ញុំ​ការ​ចាត់​ថ្នាក់​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ គឺ​មាន ៤ រូប តួ​យ៉ាង​គឺ Pele, Maradona, Lionel Messi និង Cristiano Ronaldo ដោយ​ពួក​គេ​ល្អ​បំផុត​ហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្ត​ពាក់ព័ន្ធ​នឹង​ការ​ប្រៀបធៀប​រវាង​ខ្លួន​ជា Ronaldo ​ប្រេស៊ីល និង Cristiano ព័រទុយហ្គាល់ ដូច្នោះ​ថា៖ “សម្រាប់ CR7 គឺ​ប្រាកដ​ជា​ធុញទ្រាន់​ដែល​នឹង​លឺ​ពាក្យ និយាយ​ថា ខ្ញុំ​ទើប​ជា Ronaldo ពិត ដោយ​អ្នក​រាល់​គ្នា​មិន​អាច​ប្រៀបធៀប​រឿង​ហ្នឹង​បាន​ទេ នេះ Cristiano គេ​នៅ​តែ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ ដែល​បន្ត​រក​គ្រាប់​បាល់ និង​បន្ត​សម្រេច​ភាព​ជោគជ័យ​របស់​គេ ហើយ​ក៏​ល្អ​ដូច​ជា Messi អ៊ីចឹង​ដែរ”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT