ស្រលាញ់​ខ្លាំង​ហើយ​បែប PSG ចង់​ត​កុងត្រា​ឲ្យ​កីឡាករ​កាន់​ឆ្នាំ​ម្នាក់ ដល់​ឆ្នាំ ២០២៧

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្លឹប​បារាំង Paris Saint-Germain ត្រូវ​បាន​គេ​រាយការណ៍​ថា កាន់​តែ​កៀក​នឹង​ឈាន​ដល់​កិច្ច​ព្រមព្រៀង​បន្ត​កុងត្រា​ថ្មី រវាង​ភាគី​កីឡាករ Marquinhos នៅ​ខែ​មករា​ខាង​មុខ ពោល​បន្ត​ពី​លើ​សុពលភាព​កុងត្រា​ចាស់​ដល់​ទៅ ៣ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន​ក្រុម​ ដែល​មាន​សញ្ជាតិ​ប្រេស៊ីល គេ​បាន​ដើរ​តួ​យ៉ាង​សំខាន់ ក្រោយ Thiago Silva ចាកចេញ​ទៅ រួច​ក៏​រាប់​ថា​ជា​ចំណែក​ខ្វះ​ពុំ​បាន ​ក្រោម​ការ​ដឹកនាំ​របស់​លោក Mauricio Pochettino រដូវ​កាល​នេះ​ផង​ដែរ។ សុពលភាព​កុងត្រា​ចាស់ គឺ​ត្រូវ​ផុត​នៅ​ចុង​រដូវ​កាល ២០២៣-២៤ ដែល​នេះ​ជា​កុងត្រា​គេ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ខែ​មករា ឆ្នាំ ២០២០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន Fichajes ចុះ​ផ្សាយ​ថា PSG កំពុង​ចាត់ចែង​លើ​រឿង​នេះ​ហើយ ដោយ​ចង់​ឲ្យ​បុរស​វ័យ ២៧ ឆ្នាំ​បន្ត​កុងត្រា​ដល់​រដូវ​ក្តៅ ឆ្នាំ ២០២៦ ឬ ២០២៧ ល្មម​នឹង​គេ​ឈាន​ចូល​អាយុ​ ៣២ ឬ ៣៣ ឆ្នាំ។ ប្រភព​បន្ត​ថា ភាគី​សាមី​ខ្លួន​ផ្ទាល់​ក៏​រីករាយ​ជាមួយ​ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស​ដូច​គ្នា អ៊ីចឹង​ភាគរយ​នៃ​ការ​ប្រកាស​កុងត្រា​ថ្មី គឺ​អាច​នឹង​កើត​មាន​ច្រើន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Fichajes

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT