ប៉ះ Chelsea យប់​នេះ ខាង Aston Villa មាន​ឱកាស​ធ្វើ​រឿង​មួយ ខកខាន​កើត​មាន ១៧ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​វេលា​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី ២៧ ​ធ្នូ លើ​ទំព័រ CTS Sports នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​នូវ​ជំនួប Aston Villa-Chelsea ដែល​ជា​ការ​ប្រកួត​ជុំ​ទី ១៩ នៅ​ក្របខ័ណ្ឌ Premier League។ នៅ​រាត្រី​នេះ ខាង​ក្រុម​ម្ចាស់ផ្ទះ​នឹង​មិន​មាន​វត្តមាន អ្នកចាត់ការ​លោក Steven Gerrard ចាំ​ឈរ​បញ្ជា​នោះ​ទេ ក្រោយ​ពី​តេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្រុម​ក៏​នៅ​ទេ​មាន​មហិច្ឆតា​ក្នុង​ការ​គាស់​ស្ថិតិ​ដ៏​ល្អ​មួយ ខកខាន​ធ្វើ​បាន​តាំង​ពី​ឆ្នាំ ២០០៤ នោះ​គឺ​ការ​ឈ្នះ​ក្នុង​ទឹកដី​ខ្លួន​ឯង ពីរ​ប្រកួត​ជាប់​គ្នា។ ត្រលប់​ទៅ ១៧ ឆ្នាំ​មុន Aston Villa ធ្លាប់​ប៉ះ Chelsea ដោយ​យក​ឈ្នះ ២-១ កាល​ពី​ខែ​មេសា ឆ្នាំ ២០០៣ ហើយ​រំលង​ទៅ​មួយ​ឆ្នាំ​បន្ទាប់​នៅ PL ដដែល​ពួក​គេ​យក​ឈ្នះ ៣-២ ថែម​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយៗ​មក​គឺ​ខកខាន​ធ្វើ​បាន បន្ទាប់​ពី​ស្គាល់​បរាជ័យ​ច្រើន​ជាង​ជ័យជម្នះ តែ​យ៉ាង​ណា​សារ​នេះ ឱកាស​បាន​កើត​មាន​សារ​ជា​ថ្មី ព្រោះ​អី​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០២១ នៅ​ដី Villa គឺ​ក្រុម​យក​ឈ្នះ ២-១ ឥឡូវ​មក​ប៉ះ​គ្នា​សារ​នេះ​ម្តង​ទៀត ប្រសិន​យក​ឈ្នះ នៅ​លទ្ធផល​ណា​មួយ​ក្តី គឺ​ស្មើ​នឹង​គាស់​កំណត់ត្រា​ចាស់​បាន​ហើយ។ បញ្ជាក់​ថា ក្រុម​ដឹកនាំ​ដោយ​លោក Steven Gerrard ​នៅ​រដូវ​កាល​នេះ កំពុង​ឈរ​នៅ​លេខ​រៀង​ទី ១០ បន្ទាប់​ពី ឈ្នះ ៧ ស្មើ ១ និង​ចាញ់ ៩ មាន ២២ ពិន្ទុ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT