Juventus សម្លឹង​ឃើញ​ខ្សែ​ប្រយុទ្ធ​នៅ​លីគ PL ម្នាក់ ចង់​យក​មក​ជំនួស​តំណែង Ronaldo

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Cristiano Ronaldo ចាកចេញ​ពី​ក្លឹប Juventus រយៈ​ពេល​ជិត ៤ ខែ​មក​ហើយ ប៉ុន្តែ​ខាង​ភាគី​ក្លឹប​នៅ​ឯ​អ៊ីតាលី មិន​ទាន់​រក​បាន​ខ្សែ​ប្រយុទ្ធ​ច្បាស់លាស់​មួយ​មក​ជំនួស​នៅ​ឡើយ។ ពេល​ចុង​ក្រោយ​នេះ យើង​ក៏​ស្រាប់​តែ​លឺ​ថា សេះ​បង្កង់ កំពុង​គិតគូរ​ចង់​នាំ​យក​ខ្សែ​ប្រយុទ្ធ​នៃ​ក្លឹប Arsenal មក​ចូលរួម​នៅ​ពេល​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ​កីឡាករ​វ័យ​ចំណាស់ Pierre-Emerick Aubameyang ដែល​ពេល​ចុង​ក្រោយ បាន​កើត​រឿង​រកាំរកូស​ជាមួយ​នឹង​ភាគី​ក្លឹប Arsenal ព្រោះ​បាន​ល្មើស​វិន័យ ហើយ​លោក Mikel Arteta ក៏​ព្យួរ​ឈ្មោះ​គេ​មិន​ឲ្យ​ចូល​លេង​ប៉ុន្មាន​ប្រកួត​មក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​សារព័ត៌មាន Gazzetta dello Sport ចុះ​ផ្សាយ​ថា Juventus ចង់​ឆ្មក់​យក​ឱកាស​សារ​នេះ ចូល​ទៅ​ចរចា​ជាមួយ​កីឡាករ​ហ្គាបុង និង​សួរនាំ​ភាគី​ក្លឹប​អាណាព្យាបាល Arsenal អំពី​ការ​នាំ​យក​គេ​មក​ទីក្រុង Turin នៅ​ទីផ្សារ​ដោះដូរ​ខែ​មករា​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​មិន​ច្បាស់​ថា Arsenal នឹង​គិត​បែប​ណា​នោះ​ទេ ព្រោះ​ធ្លាប់​លឺ​ដំណឹង​ដូច​គ្នា​ថា Aubameyang អាច​នឹង​ផ្ទេរ​ទៅ​ក្លឹប​យក្ស​អេស្ប៉ាញ Barcelona ដល់​ឥឡូវ​មក​ថែម Juventus ចង់​បាន​មួយ​ថែម​ទៀត។ ចំពោះ​ហាងឆេង​តម្លៃ​ខ្លួន កីឡាករ​ត្រូវ​ផុត​កុងត្រា​នា​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣ អាច​ថ្លៃ​តែ​ល្បាក់​ ១៥ លាន​អឺរ៉ូ​ប៉ុណ្ណោះ៕
ប្រភព៖ Gazzetta dello Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT