តាមការណែនាំពីលោក Paul Merson អតីតកីឡាករនៅ PL បានជំរុញឲ្យក្លឹប Liverpool គួរគិតគូរនាំយកខ្សែប្រយុទ្ធចេញពីក្លឹប Wolves គឺ Raul Jimenez មកចូលរួមនៅខែមករាខាងមុខ នេះទាំងដើម្បីបំពេញចន្លោះដែលត្រូវអវត្តមាន Mo Salah និង Sadio Mane ក៏ដូចជា ទុកប្រើប្រាស់ទៅពេលអនាគត។
ជាការពិត នៅតំបន់ប្រយុទ្ធរបស់ហង្ស នឹងត្រូវអវត្តមាន Salah/Mane នៅខែមករា-កុម្ភៈ ពោលគឺជាងមួយខែពេញ ស៊ីសងលើលទ្ធផលប្រកួតនៃក្រុមជម្រើសជាតិរបស់ពួកគេ នៅពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក ក្រោមការរៀបចំរបស់សមាគម AFCON។
បើតាមការលើកឡើងរបស់ Merson និយាយប្រាប់ Daily Star ដូច្នោះថា៖ “Liverpool ត្រូវការខ្សែប្រយុទ្ធកណ្តាលដូចជា Raul Jimenez នៅខែមករាខាងមុខ ដោយមិនមែនតែមកដោះស្រាយបញ្ហាសម្រាប់ការប្រកួតប្រចាំទ្វីបអាហ្រ្វិកប៉ុណ្ណោះទេ តែក៏សម្រាប់ពេលអនាគតផងដែរ”។
លោកបន្ត៖ “គេជាកីឡាករដែលអាចដាក់សម្ពាធនៅតំបន់ប្រយុទ្ធ គេក៏មានរបៀបលេងដូចជា Firmino ហើយយើងដឹងហើយថា Liverpool មានប្រកួតច្រើនណាស់ ដូច្នេះគេអាចទទួលបានពេលវេលាសំខាន់ៗមួយចំនួន ជាពិសេសកាលនៅ Wolves គេក៏លេងត្រូវជើងស្រាប់ហើយដែរជាមួយ Diogo Jota”៕
ប្រភព៖ Daily Star