លោក Alexandre Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃ ថានឹងយកពានរង្វាន់ AFF Suzuki Cup ឱ្យទៅអ្នកគាំទ្រឱ្យបានក្រោយពីយកឈ្នះវៀតណាមជើងទី១ក្នុងលទ្ធផល ២-០។
សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកាលពីជើងទី១កន្លងទៅ ក្រុមថៃបានយកឈ្នះលើក្រុមវៀតណាមក្នុងលទ្ធផល ២-០ ទៅហើយ។ ដោយលទ្ធផលនេះ បានធ្វើឱ្យក្រុមថៃកាន់តែមានទំនុកចិត្តបន្ថែមទៀតសម្រាប់ជើងទី២ ដើម្បីទទួលបានឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។
ជាមួយគ្នានេះដែរ លោក Alexandre Polking គ្រូបង្វឹកក្រុមជម្រើសជាតិថៃបាននិយាយដែរថា៖ “យើងនឹងនាំយកពាន AFF ត្រលប់ទៅប្រទេសថៃវិញ។ ខ្ញុំសង្ឃឹមថាវាគឺជារឿងសំខាន់ដែលខ្ញុំនឹងសម្រេចឱ្យបាន។ ជាមួយប្រជាជន៧០លាននាក់ដែលនៅពីក្រោយយើង យើងនឹងធ្វើវាឱ្យបាន”៕ប្រភព Zingnews