នេះ​លក្ខខណ្ឌ​បង់​រំលស់​ដែល​ក្លឹប Barcelona ចាត់ចែង​យក​ Ferran Torres ពី Man City

ទីផ្សារ​ដោះដូរ​រដូវ​រងា នឹង​ចាប់​បើក​ដំណើរការ​ពី​ថ្ងៃ​ទី ១ ​មករា​ខាង​មុខ​ត​ទៅ ហើយ​គេ​ជឿ​ថា ក្លឹប​ធំៗ​ជា​ច្រើន​នៅ​អឺរ៉ុប នឹង​សកម្ម​ខ្លាំង​លើ​ការ​ចរចា ក៏​ដូច​ជា​ដោះដូរ​កីឡាករ​ចំណូល​ថ្មី ផ្អែក​ទៅ​តាម​តម្រូវ​ការ ក៏​ដូច​ជា​លទ្ធភាព​ដែល​ពួក​គេ​មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​អត្ថបទ​នេះ ទំព័រ CTS Sports សូម​ធ្វើ​ការ​ច្របាច់​ ៣ រឿង​បញ្ចូល​គ្នា នូវ​ចចាមអារ៉ាម​ដែល​កំពុង​តែ​ក្តៅ​គគុក​ឲ្យ​អ្នក​គាំទ្រ​បាន​ដឹង៖

៣) Real Madrid ចង់​បាន​ខ្សែ​ការពារ​ Jules Kounde

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​បារាំង ទើប​តែ​បង្កើត​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​កាល​ពី​ថ្ងៃ​មុន បន្ទាប់​ពី​គប់​បាល់​ចូល​ពេញ​មុខ Jordi Alba ហើយ​ថ្មីៗ​នេះ​ក៏​ស្រាប់​តែ​លឺ​ដំណឹង​ថា សមត្ថភាព​របស់​គេ​កំពុង​ទាក់​ចិត្ត​ក្លឹប​ Real Madrid ជា​ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន El Nacional ចុះ​ផ្សាយ​ថា ក្លឹប​អធិរាជ​ស បាន​នឹង​កំពុង​ត្រៀម​ថវិកា​ ៤០ លាន​អឺរ៉ូ បូក​បន្ថែម​នឹង​ខ្សែ​ប្រយុទ្ធ Marco Asensio ជា​ថ្នូរ​ប្តូរ​ស្មើ​យក Kounde ចេញ​ពី​ក្លឹប​អាណាព្យាបាល Sevilla។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​មិន​ច្បាស់​ថា​ ភាគី​ក្លឹប​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​លោក Julen Lopetegui ព្រម​ទទួល​យក​សំណើ​នេះ​ឬ​អត់​ទេ តែ​ត្រឹម​ដឹង​ថា អតីត​កាល​គ្រូ​សញ្ជាតិ​អេស្ប៉ាញ ក៏​ស្រលាញ់​ពេញ​ចិត្ត​លើ​សមត្ថភាព​ខ្សែ​ប្រយុទ្ធ Asensio ខ្លាំង​ណាស់​ផង​ដែរ។ ក្រៅ​ពី Real Madrid សម្រាប់​កីឡាករ​បារាំង​ខាង​លើ ក៏​ធ្លាប់​ត្រូវ​បាន​ក្លឹប Chelsea និង Man Utd តាម​សម្លឹង​ឥត​ឈប់ ពោល​តាំង​ពី​ពេល​តម្លៃ​ខ្លួន​របស់​គេ​នៅ​ខ្ពស់​ល្បាក់ ៨០ លាន​អឺរ៉ូ ហើយ​ឥឡូវ​ចុះ​មក​ត្រឹម​ចន្លោះ ៥០ ទៅ ៦០ លាន​អឺរ៉ូ​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Anthony Martial ចង់​ផ្ទេរ​ទៅ​ក្លឹប Sevilla

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ខ្សត់​ឱកាស​បង្ហាញ​ខ្លួន ជាមួយ​ក្លឹប Man Utd សម្រាប់​ខ្សែ​ប្រយុទ្ធ​បារាំង Martial ក៏​រំអុក​ឆ្ពោះ​ទៅ​រក​ផ្លូវ​បែក ហើយ​តាម​ព័ត៌មាន​លេចលឺ​ចុងក្រោយ គេ​បាន​បើក​បេះដូង​ ព្រម​ផ្ទេរ​ទៅ​កាន់​ក្លឹប Sevilla។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ការ​ចរចា ហាក់​ត្រូវ​បាន​រាំង​ស្ទះ ក៏​ដោយសារ​តែ​កីឡាករ​វ័យ ២៦ ឆ្នាំ ទាមទារ​តម្លៃ​ពលកម្ម​រាង​ខ្ពស់​ជ្រុល ដល់​ទៅ ២៤០ ០០០ ផោន/សប្តាហ៍ ដែល​កម្រិត​ប៉ុណ្ណេះ ក្នុង​ស្ថានភាព​រីករាលដាល​ជំងឺ COVID-19 សម្រាប់​ក្លឹប​កម្រិត​មធ្យម​ដូច​ជា Sevilla ​គឺ​ពិបាក​នឹង​ផ្តល់​ឲ្យ​ខ្លាំង​ណាស់។ ដូច្នេះ​មាន​ន័យ​ថា ការ​ផ្ទេរ​មាន​ភាគរយ​អាច​សម្រេច​ទៅ​បាន លុះ​ត្រា​តែ Martial គេ​ព្រម​ទម្លាក់​តម្លៃ​ពលកម្ម ឲ្យ​ទាប​ជាង​នេះ យ៉ាង​ហោច ៤០ ទៅ ៥០ ភាគរយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) ការ​ផ្ទេរ​របស់ Ferran Torres ទៅ​កាន់​ក្លឹប​ Man City

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ព័ត៌មាន​អាប់ដែត​ចុង​ក្រោយ គឺ​កីឡាករ​អេស្ប៉ាញ Torres បាន​ព្រមព្រៀង ផ្ទេរ​ទៅ​កាន់​ក្លឹប Barcelona ហើយ​ ស្រប​ពេល​ដែល​កិច្ច​ព្រមព្រៀង​រវាង​ភាគី​ក្លឹប​អាណាព្យាបាល Man City និង​ក្លឹប​នៅ​តំបន់​កាតាឡូញ៉ា ក៏​ឈាន​ដល់​ការ​សម្រេច​ហើយ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តម្លៃ​ផ្ទេរ​ចេញ ៥៥ លាន​ផោន គឺ​ពិត​ណាស់ អ្នក​មាន​បុណ្យ​នឹង​មិន​អាច​ចំណាយ​ទាំង​ដុល​បាន​ទេ ដូច្នេះ​ហើយ​ក៏​សម្រេច​ចរចា​នៅ​លក្ខខណ្ឌ​បង់​រំលស់ ពោល​នឹង​ធ្វើការ​ទូទាត់​លុយ​ ៤ លើក ទៅ​ឲ្យ Man City ដែល​ម្តង​ចាយ​ជាង ១០ លាន​ផោន។ នេះ​បើ​តាម​សារព័ត៌មាន Marca បាន​ចុះ​ផ្សាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្នុង​កិច្ច​ព្រមព្រៀង​ដដែល​នេះ ក៏​មាន​ភ្ជាប់​នៅ​លក្ខខណ្ឌ​ពិសេស ថា​ប្រសិន​ណា​ចន្លោះ​សុពលភាព​កុងត្រា​នៃ​ការ​ឈរ​ជើង​របស់ Torres អាច​ជួយ​ឲ្យ អ្នក​មាន​បុណ្យ​លើក​ពាន Champions League ឬ​ឈ្នះ​ពាន​ឯកត្តជន Ballon d’Or ឬ​សូម្បី​តែ​ពាន​ស្បែក​ជើង​មាស​ប្រចាំ​តំបន់​អឺរ៉ុប នោះ​តម្លៃ​ខ្លួន​របស់​គេ នឹង​ហក់​ឡើង​ពី ៥៥ លាន​ មក​ដល់ ៨៥ លាន​ផោន នៅ​ពេល​អនាគត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT