ខ្សែប្រយុទ្ធ Neymar ទំនងជារបួសកែងជើងរបស់ខ្លួន មិនទាន់នោះទេ សម្រាប់ការប្រកួតទល់ក្រុម |Real Madrid នៅពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។
កីឡាករប្រេស៊ីលខាងលើខកខានការប្រកួតតាំងពីខែវិច្ឆិកាឆ្នាំ២០២១កន្លងទៅម្ល៉េះ ក្រោយពីរងរបួសធ្ងន់ធ្ងរនៅត្រង់កែងជើងរបស់ខ្លួន។ យ៉ាងណាមិញ ការព្យាបាលរបួសនោះកំពុងបន្ដធ្វើទៅដោយល្អ តែវាក៏នឹងមិនអាចជាសះស្បើយបានលឿនផងដែរ។ ដោយត្រូវការពេលច្រើនទៀត ហើយក៏ទំនងជា មិនអាចជាសះស្បើយទាន់ពេលវេលាសម្រាប់ប្រកួតទល់ក្រុម Real Madrid ដែរ។
តែទោះជាយ៉ាងនេះក្ដី ក្រុម PSG ក៏នៅមានកីឡាករសំខាន់ដទៃទៀតដូចជា Lionel Messi និង Kylian Mbappe ដើម្បីលេងនៅតំបន់ខាងលើផងដែរ។ តែបើតាមទម្រង់លេងនាពេលបច្ចុប្បន្ននេះ លោក Mauricio Pochettino ក៏ធ្វើមិនសូវបានល្អដែរ។ ការប្រកួតរវាងក្រុម PSG និង Real Madrid លេងនៅខែកុម្ភៈឆ្នាំ២០២២ខាងមុខ៕ ប្រភព៖ MARCA