ក្របខណ្ឌ Premier League បានផ្អាកការប្រកួតរវាងក្រុមហង្សក្រហម Liverpool ជាមួយក្រុម Leeds United និង១ប្រកួតទៀតរវាងក្រុម Wolves ជាមួយក្រុម Watford ដោយសារបញ្ហាឆ្លងកូវីដ១៩។
ប្រកួតទាំងពីរខាងលើនេះត្រូវលេងនៅចុងសប្ដាហ៍នេះ ប៉ុន្តែត្រូវបានផ្អាកវិញ ដោយសារតែក្រុម Leeds United និងក្រុម Watford ស្នើសុំ ក្រោយមានកីឡាករឆ្លងកូវីដ១៩ច្រើន។ យ៉ាងណាមិញ ការផ្អាកប្រកួតខាងលើក៏មានមតិមិនពេញចិត្តខ្លះពីក្រុមដទៃទៀតដែរ។ ជាក់ស្ដែង លោក Rafael Benitez អ្នកចាត់ការក្រុម Everton បាននិយាយថាខ្លួនភ្ញាក់ផ្អើលនៅពេលប្រកួតទាំងពីរខាងលើផ្អាក តែសម្រាប់ក្រុមខ្លួនដែលមានសមាជិកឆ្លងកូវីដ១៩ដែរនោះ បែរជាមិនផ្អាកទៅវិញ។
រំលឹកថាការប្រកួតជាច្រើនមកហើយនៅអង់គ្លេសត្រូវផ្អាកដោយសារកូវីដ១៩នេះ។ តែទោះជាយ៉ាងនេះក្ដី ក្របខណ្ឌកំពូលអង់គ្លេសខាងលើក៏មិនប្រកាសពន្យាពេលការប្រកួតទាំងមូលដែរ ដោយលើកពេលតែក្រុមណាមានកីឡាករឆ្លងច្រើនប៉ុណ្ណោះ៕ ប្រភព៖ BBC