Martial បើក​បេះដូង​ទទួល​យក​ក្លឹប​ថ្មី​នេះ​ហើយ តែ​ចរចា​ថ្លៃ​ពលកម្ម​អត់​ទាន់​ត្រូវរ៉ូវ​ទេ

បើ​ទោះ​បី​ជា​សុពលភាព​កុងត្រា ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៤ តែ​មាន​ភាគរយ​ខ្ពស់​ដែល​កីឡាករ​បារាំង Anthony Martial នឹង​ត្រូវ​ចាកចេញ​ពី​ក្លឹប Man Utd ត្រឹម​ទីផ្សារ​ដោះដូរ​ខាង​មុខ ក្រោយ​មាន​ការ​បង្ហើប​តម្រុយ​ច្បាស់ៗ ចេញ​ពី​ភ្នាក់ងារ​រត់ការ។

ក៏​ដោយសារ​តែ​ខ្សែ​ប្រយុទ្ធ​វ័យ ២៦ ឆ្នាំ គេ​មិន​ទទួល​បាន​ពេលវេលា​បង្ហាញ​ខ្លួន​ជាប់លាប់​នៅ​ក្លឹប​បិសាច​ក្រហម ហើយ​តំណែង​ប្រយុទ្ធ​កណ្តាល​របស់​គេ ក៏​គរ​ជើង​គ្នា​ច្រើន ពោល​ជាន់ Role ទាំង​ជាមួយ Cristiano Ronaldo ក៏​ដូច​ជា Edinson Cavani។ តាម​ដំណឹង​ចុង​ក្រោយ​បង្អស់ លឺ​ថា Martial គេ​ព្រម​បើក​ចិត្ត​ផ្ទេរ​ទៅ​ក្លឹប​ថ្មី នៅ​ឯ​អេស្ប៉ាញ គឺ Sevilla តែ​ការ​ចរចា​មិន​ទាន់​សម្រេច ១០០ ភាគរយ​នោះ​ទេ។

វា​នៅ​រាំងស្ទះ ជាមួយ​តម្លៃ​ពលកម្ម ដែល​នៅ Man Utd គេ​អាច​ទទួល​បាន ២៥០ ០០០ ផោន/សប្តាហ៍ ហើយ​ជា​ការ​ពិត ទៅ​ដល់ Sevilla នឹង​មិន​អាច​ទទួល​បាន​ក្រាស់ក្រែល​បែប​ហ្នឹង​ឡើយ។ ឥឡូវ​ភាគី​ទាំង​សង​ខាង​ កំពុង​ចរចា​គ្នា​ជា​ថ្មី មុន​ឈាន​ដល់​ចម្លើយ​ច្បាស់ការ ថា​ព្រម​ផ្ទេរ​ចេញ​ឬ​អត់ នៅ​កំឡុង​សប្តាហ៍​បន្ទាប់។ រំឭក​ថា​ជាមួយ​ការ​ឈរ​ជើង​ជាង ៦ ឆ្នាំ​នៅ​ទឹកដី Old Trafford សម្រាប់ Martial គេ​រក​បាន ៧៩ គ្រាប់​និង Assist ៥០ លើក​នៅ​ការ​បង្ហាញ​ខ្លួន​សរុប ២៦៨ ប្រកួត៕

ប្រភព៖ Twitter

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT