វីរបុរស​កាន់​ឆ្នាំ​មួយ​រូប​ទៀត​ហើយ កំពុង​គិត​ចង់​ដើរ​ចេញ​ពី​ក្លឹប Real Madrid

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​សារព័ត៌មាន El Chiringuito ចុះ​ផ្សាយ​ថា ក្លឹប Real Madrid ប្រឈម​អាច​នឹង​បាត់បង់​កីឡាករ​កាន់​ឆ្នាំ​មួយ​រូប​ទៀត នៅ​តំណែង​បម្រើ បន្ទាប់​ពី​ទើប​បាត់បង់​ខ្សែ​ការពារ​កាន់​ឆ្នាំ Sergio Ramos ឲ្យ​ទៅ​ក្លឹប​ PSG កាល​ពី​រដូវ​ក្តៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោះ​គឺ Luka Modric ដែល​ជា Key Player ដ៏​សំខាន់​របស់​អធិរាជ​ស ចាប់​តាំង​ពី​ឆ្នាំ ២០១២ ​ក្រោយ​ផ្ទេរ​ចេញ​ពី​ក្លឹប​ Spurs។ តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា កីឡាករ​ក្រូអាត​ អាច​នឹង​គិតគូរ​ចង់​ចាកចេញ​ពី​ក្លឹប នៅ​ឆ្នាំ​ក្រោយ ២០២២ ពោល​គឺ​ក្រោយ​ការ​ឈរ​ជើង ១ ទសវត្ស​ពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Modric បង្ហាញ​ខ្លួន​ច្រើន​ជាង ៤០០ ប្រកួត​ឲ្យ Real Madrid ហើយ​ក៏​លើក​ពាន​រង្វាន់​ជា​ហូហែរ រួម​ទាំង Champions League ៤ លើក​ផង​ដែរ។ ដ្បិត​បើ​អាយុ​របស់​គេ រាង​ចំណាស់​ចូល​ដល់​ ៣៦ ឆ្នាំ តែ​នៅ​ក្នុង​ក្រុម ក៏​បន្ត​ជា​ចំណែក​សំខាន់ ​ក្រោម​ការ​ដឹកនាំ​របស់​លោក Carlo Ancelotti ដែល ១៨ ប្រកួត​រដូវ​កាល​នេះ ចូលរួម Assist ៥ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ជាមួយ​កុងត្រា​ដែល​សេសសល់​ត្រឹម​ចុង​ខែ​មិថុនា ឆ្នាំ ២០២២ គេ​ជឿ​ថា រវាង​ភាគី​ក្លឹប​និង​កីឡាករ​មិន​អាច​ឈាន​ដល់​កិច្ច​ព្រមព្រៀង​សម្រេច​បន្ត​ថ្មី​បាន​ឡើយ ក៏​ដោយសារ​តែ Modric ទារ​កុងត្រា​ថ្មី ២ ឆ្នាំ ខណៈ​ក្លឹប​ចង់​ឲ្យ​តែ​ ១ ឆ្នាំ ពោល​ស្រដៀង​នឹង​ករណី​របស់ Sergio Ramos ដែរ។ ទ្រនំ​បន្ទាប់​របស់​ខ្សែ​បម្រើ​ខាង​លើ ក៏​មាន​ភាគរយ​អាច​នឹង​ត្រលប់​ទៅ​ក្លឹប​ណា​មួយ​នៅ​ទឹកដី​អង់គ្លេស៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ El Chiringuito

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT