ខ្សែប្រយុទ្ធ Ferran Torres កាន់តែកៀកផ្ទេរទៅលេងនៅក្រុម FC Barcelona ហើយ ក្រោយពីក្លឹប Manchester City ព្រមលក់ក្នុងតម្លៃ៥៥លានអឺរ៉ូ។
កាលពីម្សិលមិញនេះ ក្រុមអ្នកមានបុណ្យបានស្នើតម្លៃខ្លួនរបស់ Torres ដល់៥៥លានអឺរ៉ូ ហើយថែម១០លានអឺរ៉ុទៀត បើសិនជារូបគេអាចជួយក្រុមបានច្រើន។ តម្លៃនេះដែរ ត្រូវបានគេមើលឃើញថាក្រុម Man City បានបង្ហាញសញ្ញាយល់ព្រមទៅហើយ ដោយនៅចាំតែលក្ខខណ្ឌមួយចំនួនទៀតប៉ុណ្ណោះ។ ដោយឡែកក្រុម Barcelona វិញ ក៏ត្រូវបញ្ចេញកីឡាករខ្លះដែរ ទើបអាចចុះឈ្មោះកីឡាករវ័យ២១ឆ្នាំបាន។
រំលឹកថាលោក Pep បានបើកភ្លើងខៀវលក់ Torres ចេញ ក្រោយពីរូបគេមិនស្ថិតក្នុងកីឡាករដែលត្រូវលេងជាប់លាប់ឡើយ។ តែទោះជាយ៉ាងនេះក្ដី ក្រុម Man City ក៏ទាមទារតម្លៃខ្លួនខ្ពស់ដល់៥៥លានអឺរ៉ូដែរទើបព្រមលក់ ព្រោះរូបគេជាកីឡាករវ័យក្មេងមានទេពកោសល្យម្នាក់៕ ប្រភព៖ MARCA