ក្រុមអ្នកគាំទ្រ Spurs និង West Ham បានប៉ះទង្គិចគ្នាបង្កជាហិង្សាកើតឡើង មុនពេលក្រុមទាំងពីរប៉ះគ្នាក្នុងពានរង្វាន់ Carabao Cup ដែលលទ្ធផល Spurs ឈ្នះ ២-១។
ក្រុមទាំងពីរនេះ មានប្រវត្តិប៉ះទង្គិចគ្នាជាយូរមកហើយរវាងអ្នកគាំទ្រនិងអ្នកគាំទ្រ ហើយនៅយប់មិញនេះទៀតវាក៏បានកើតឡើង។ ដោយស្ថិតនៅលើផ្លូវ High Road ក្បែរកីឡដ្ឋានរបស់ក្រុម Spurs| ។ គេមិនទាន់អាចសន្មត់ថាក្រុមណា ជាអ្នកចាត់ផ្ដើមមុននោះទេ តែពួកគេសុទ្ធតែស្ថិតក្នុងស្ថានភាពស្រវឹងដូចគ្នា។ ការបំបែកពួកគេបាន គឺដោយសារតែមានក្រុមសន្ដិសុខចូលមកអន្តរាគមន៍។
រំលឹកថាក្រុម Spurs បន្ទាប់ពីយកឈ្នះលើក្រុម West Ham បានហើយ ពួកគេនឹងឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបន្ដប៉ះជាមួយក្រុម Chelsea ។ ការប្រកួតនៅវគ្គនេះ នឹងធ្វើឡើងនៅខែមករាឆ្នាំ២០២២ ហើយលេង២ជើង៕ ប្រភព៖ DAILYMAIL