ខ្សែការពារ Sergio Ramos ទទួលបានកាតក្រហម ក្នុងការបង្ហាញខ្លួនប្រកួតទី ២ឱ្យក្រុម PSG នៅលីគកំពូលបារាំង នាប្រកួតទល់ក្រុម Lorient ។
PSG លេងបានត្រឹមស្មើជាមួយក្រុម Lorient នាលទ្ធផល ១-១ ប៉ុណ្ណោះ។ ដោយក្រុម Lorient ជាអ្នករកគ្រាប់បាល់នាំមុខបានមុន ហើយនៅនាទី៩០+១ ទៅហើយ ទើប Icardi រកគ្រាប់បាល់តាមស្មើឱ្យក្រុម PSG បាន។ ដោយឡែកក្នុងការប្រកួតនេះដែរ កីឡាករ Ramos ក៏ទទួលបានកាតក្រហម១សន្លឹកដែរ ដែលនេះជាកាតក្រហមដំបូងសម្រាប់គេលេងនៅទឹកដីបារាំងហើយ។
រំលឹកថា Ramos ផ្ទេរមកលេងនៅ PSG នេះ មិនសូវបានបង្ហាញខ្លួននោះទេ។ រូបគេមានបញ្ហារបួសជាប់ជានិច្ច ដោយទើបតែបង្ហាញខ្លួនបាន២ប្រកួតប៉ុណ្ណោះនៅក្នុងលីគគិតត្រឹមពេលនេះ។ ដោយ២ប្រកួតនោះ បានកាតក្រហម១ទៅហើយ៕ ប្រភព៖ DAILYMAIL