Real Madrid ​និង Barcelona ​ណាត់​គ្នា​ចាញ់​ក្នុង​ថ្ងៃ​តែ​១​យប់មិញ

ក្រប​ខណ្ឌ La Liga ​នៅ​យប់មិញ​នេះ ​ក្រុម​ខ្លាំង​កំពូល​តារាង FC Barcelona ​និង Real Madrid ​សុទ្ធ​តែ​បរាជ័យ​ដូច​គ្នា ​ដោយ Barca ​ចាញ់ Leganes ​២-១ ​និង Real ​ចាញ់ Sevilla ​៣-០។

FC Barcelona ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន ​ដោយ Coutinho ​ជា​អ្នក​ធ្វើ​បាន​

សម្រេច​ត្រឹម​នាទី​១២ ​ដើម​តង់​ទី​១។ ​ខណៈ​ដែល​ការ​ប្រកួត​ឈាន​ចូល​ដល់​តង់​ទី​២ ​

ម្ចាស់​ផ្ទះ Leganes ​ប្រើ​ពេល​តែ​១​នាទី​ប៉ុណ្ណោះ ​ដើម្បី​រក​គ្រាប់​បាល់​បាន​ដល់​២​

គ្រាប់ ​និង​ទទួល​បាន​ជ័យ​ជម្នះ​តែ​ម្ដង។ ដោយ​នេះ ក៏​ជា​ជ័យជម្នះ​ដំបូង​សម្រាប់​

ក្រុម​មួយ​នេះ​នៅ​រដូវ​កាល​២០១៨-១៩ ​ផង​ដែរ។

ដោយ​ឡែក ​សម្រាប់ Real Madrid ​វិញ ​ត្រូវ​ក្រុម Sevilla ​ស៊ី​ដល់​៣​គ្រាប់​ឯ​ណោះ

ខណៈ​ដែល​ក្រុម​មួយ​នេះ​មាន​កីឡាករ​ល្អ​យ៉ាង​ណា​ក៏​ដោយ។ ៣​គ្រាប់​សម្លាប់​ទឹក​

ចិត្ត​ក្រុម​អធិរាជ​ស ​ធ្វើ​បាន​ដោយ​Andre Silva ​២​គ្រាប់ ​និង Yedder ​១​គ្រាប់។

បរាជ័យ​របស់​ក្រុម​កំពូល​តារាង​ទាំង​ពីរ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​ដទៃ​ឡើង​មក​កៀក​ប្រដេញ​ពិន្ទុ​បន្តិច​ហើយ។ ដោយ Barca ​និង Real  ​មាន​១៣​ពិន្ទុ ​តាម​ពី​ក្រោយ​

ដោយ Atletico Madrid ​មាន​១១​ពិន្ទុ ​និង Sevilla ​មាន​១០​ពិន្ទុ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT