ក្រុមហង្សក្រហម Liverpool បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Carabao Cup ហើយ ក្រោយពីឈ្នះបាល់ប៉េណាល់ទីក្រុម Leicester City ក្នុងលទ្ធផល ៥-៤។
សម្រាប់ការប្រកួតខាងលើនេះដែរ អ្នកគាំទ្រពិតជាសប្បាយចិត្តក្នុងការទស្សនាមែនទែន។ ក្រុម Leicester City ជាអ្នករកគ្រាប់បាល់បានមុន ហើយខាងក្រុម Liverpool ប្រឹងសម្រុករកគ្រាប់បាល់រហូតបានស្មើគ្នាក្នុងលទ្ធផល ៣-៣ នៅម៉ោងប្រកួត។ ការស្មើគ្នានេះហើយ ទើបតម្រូវឱ្យក្រុមទាំងពីរកាត់ក្ដីគ្នាដោយការទាត់បាល់ប៉េណាល់ទី។ នៅវគ្គនេះ ក្រុមរបស់លោក Klopp ជាអ្នកធ្វើបានល្អជាង ដោយឈ្នះក្នុងលទ្ធផល ៥-៤ ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
នៅវគ្គ Semi-Final នេះដែរ ក្រុម Liverpool បានចាប់ឆ្នោតប៉ះជាមួយក្រុមកាំភ្លើងធំ Arsenal ។ ដោយការប្រកួតនោះនឹងចាប់ផ្ដើម៤និង១១ខែមករាឆ្នាំ២០២២ខាងមុខ ដែលលេង២ជើងផងដែរ៕ ប្រភព៖ DAILYMAIL