ក្រុមបិសាចក្រហម Manchester United បានចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់វិញហើយ បន្ទាប់ពីផ្អាកជាច្រើនថ្ងៃ ដោយសារមានករណីឆ្លងមេរោគកូវីដ១៩ច្រើននាក់។
ក្រុម Man Utd បានលើកពេល២ប្រកួតមកហើយកាលប៉ះក្រុម Brentford និង Brighton ដោយសារតែមានករណីកីឡាករក្នុងក្រុមឆ្លងមេរោគកូវីដ១៩ច្រើននាក់ រហូតដល់បិទទីលានហ្វឹកហាត់ Carrington ទៀតផង។ តែយ៉ាងណាមិញកាលពីម្សិលមិញ ក្លឹបបានបើកទីលានហាត់នោះវិញហើយ ក្រោយពីតេស្ដអ្នកឆ្លងអស់។ ដោយគេសង្កេតឃើញមានវត្តមានកីឡាករច្រើននាក់បានត្រលប់មកហ្វឹកហាត់វិញដូចជា Marcus Rashford, Bruno Fernandes, Harry Maguire, Raphael Varane, Mason Greenwood, Luke Shaw, David De Gea និង Fred ជាដើម។
ដោយចំនួនកីឡាករច្រើននាក់បានត្រលប់មកហ្វឹកហាត់វិញនេះ បានបញ្ជាក់ថាការប្រកួតទល់ក្រុម Newcastle United ខាងមុខនេះ ទំនងជាអាចដំណើរការបានហើយ។ លោក Ralf Rangnick អ្នកចាត់ការក្រុមបិសាចក្រហម បានបញ្ជាក់ថាកន្លងទៅមានអ្នកឆ្លងរហូតដល់១៩នាក់ឯណោះ ប៉ុន្តែនៅពេលនេះពួកគេបានជាសះស្បើយវិញបណ្ដើរៗហើយ៕ ប្រភព៖ DAILYMAIL