លោក Xavi និយាយថាខ្លួនមិនសប្បាយចិត្ត គេងមិនលក់ទេ នៅពេលលេងបានត្រឹមស្មើជាមួយក្រុម Sevilla ក្នុងលទ្ធផល ១-១ នាយប់មិញ។
ក្រុម Barcelona តទល់ជាមួយក្រុម Sevilla ចាប់ពីនាទី៦៤ទៅ ជាមួយគ្នា១១ទល់នឹង១០នាក់ប៉ុណ្ណោះ ព្រោះខ្សែការពារ Jules Kounde ទទួលបានកាតក្រហម។ តែយ៉ាងណា ក្រុមអ្នកមានបុណ្យនៅតែមិនអាចសម្រុករកគ្រាប់បាល់បានដដែល។ ដោយបញ្ចប់លទ្ធផលបានត្រឹមស្មើគ្នា ១-១ ចែកគ្នាម្នាក់មួយពិន្ទុក្នុងការប្រកួតសប្ដាហ៍ទី១៨។
បន្ថែមត្រឹម១ពិន្ទុនេះ បានធ្វើឱ្យ Barcelona មិនអាចឡើងទៅចូល Top4 បានឡើយ។ ការខកខាននេះហើយ ទើបធ្វើឱ្យលោក Xavi មិនសប្បាយចិត្ត ព្រោះវាជាឱកាសល្អដើម្បីយកឈ្នះ តែមិនមានសំណាងទៅវិញ។ ទោះជាយ៉ាងនេះក្ដី លោកក៏មើលឃើញវិជ្ជមានក្នុងក្រុមខ្លះផងដែរ ដោយកីឡាករលេងយល់ចិត្តគ្នា ហើយវាជាអ្វីដែលអ្នកចាត់ការវ័យក្មេងនេះចង់បាន ដើម្បីអភិវឌ្ឍទៅមុខបន្ថែមទៀត៕ ប្រភព៖ DAILYMAIL