ក្រុមកាំភ្លើងធំ Arsenal បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Carabao Cup ហើយ ក្រោយពីយកឈ្នះលើក្រុម Sunderland បានក្នុងលទ្ធផល ៥-១។
ក្រុមរបស់លោក Mikel Arteta កំពុងពេញទម្រង់ល្អណាស់ ដោយឈ្នះប៉ុន្មានប្រកួតជាប់គ្នាមកហើយទាំងនៅ Premier League និង League Cup ។ ជាក់ស្ដែងនៅយប់មិញនេះ ពួកគេបន្ដលត់ក្រុមនៅលីគលំដាប់ទី៣ Sunderland បានក្នុងលទ្ធផល ៥-១ ថែមទៀត។ ដែលជ័យជម្នះនេះ បានជួយដល់ក្រុមនេះឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។
សម្រាប់វគ្គ៤ក្រុមចុងក្រោយនេះដែរ ក្រុម Arsenal នឹងដឹងថាប៉ះក្រុមណា បន្ទាប់ពីចប់ការប្រកួតរវាងក្រុម Spurs និង West Ham នៅរាត្រីនេះសិន។ ខណៈដែល២គូទៀត គឺ Brentford ប៉ះ Chelsea ហើយក្រុម Liverpool ប៉ះជាមួយក្រុម Leicester City ៕ ប្រភព៖ BBC