លោក Pep Guardiola បានព្រមានកីឡាករទាំងអស់ក្នុងក្រុម Manchester City ថាប្រសិនបើកីឡាករណាម្នាក់មិនគោរពវិន័យទេទាំងនៅក្រៅនិងក្នុងទីលាន នោះពួកគេនឹងមិនមានឱកាសបានចូលលេងឡើយ។
ក្រុម Manchester City កាលពីថ្ងៃអាទិត្យកន្លងទៅ បានយកឈ្នះលើក្រុម Newcastle United ក្នុងលទ្ធផល ៤-០។ ដោយក្នុងប្រកួតនោះដែរ កីឡាករសំខាន់២នាក់គឺ Jack Grealish និង Phil Foden បានត្រឹមអង្គុយកៅអីបម្រុងប៉ុណ្ណោះ ដោយសារតែរូបគេមើលទៅមិនស្រួលក្នុងខ្លួន ឬសម្រាកមិនគ្រប់គ្រាន់។
ប្រភពនៅអង់គ្លេសបានដឹងទៀតថាកីឡាករទាំងពីរខាងលើទំនងជាដាក់ជ្រុលទើបបណ្ដាលឱ្យមិនស្រួលខ្លួនបែបនេះ ព្រោះថាកាលពីយកឈ្នះលើក្រុម Leeds United បានក្នុងលទ្ធផល ៧-០ នៅថ្ងៃពុធ គឺលោក Pep បានឱ្យកីឡាករបន្ធូរអារម្មណ៍។ ដូច្នេះទំនងជាពួកគេបន្ធូរអារម្មណ៍ខ្លាំងពេកហើយ ទើបលោក Pep ចេញសារព្រមានកីឡាករទាំងអស់ឱ្យគោរពវិន័យផងទាំងក្នុងនិងក្រៅទីលាន។ ប្រសិនបើមិនគោរពទេ នោះនឹងមិនបានចូលលេងឡើយ៕ ប្រភព៖ MAILYMAIL