ខ្សែប្រយុទ្ធ Cristiano Ronaldo បានយកអាវជម្រើសជាតិរបស់ខ្លួន ដាក់ដេញថ្លៃដើម្បីយកប្រាក់ទៅជួយពលរដ្ឋរងគ្រោះដោយសារបន្ទុះភ្នំភ្លើងនៅលើកោះ La Palma ប្រទេសអេស្ប៉ាញ។
នៅលើកោះ La Palma មានករណីផ្ទុះភ្នំភ្លើង ដែលវាបានជះកំអែលបំផ្លាញផ្ទះនិងអគារប្រមាណ៣ពាន់ខ្នង ឯណោះ។ ខណៈដែលពលរដ្ឋជាង៧ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះផងដែរ ដើម្បីរក្សាសុវត្ថិភាព ព្រោះផ្សែងផេះបានជះមកពេញភូមិក្នុងតំបន់អស់ទៅហើយ។
ដើម្បីចូលរួមជួយដល់ប្រជាជននៅទីនោះ Ronaldo ក៏ចាប់ផ្ដើមដាក់ដេញថ្លៃអាវរបស់គេ១ ដែលមានហត្ថលេខា និងអក្សរសរសេរដោយដៃរបស់ខ្លួនផងដែរ។ វានឹងចាប់ផ្ដើមដេញថ្លៃពីថ្ងៃគ្រីស្មាសនេះទៅ រហូតដល់ថ្ងៃ៦ខែមករាឆ្នាំ២០២២ឯណោះ។ លុយដែលបាននឹងយកទៅជួយជនរងគ្រោះទាំងអស់៕ ប្រភព៖ MAILYMAIL