លោក Xavi អ្នកចាត់ការក្រុម FC Barcelona នៅមិនទាន់បោះបង់ការប្រជែងពានរង្វាន់ La Liga ជាមួយក្រុម Real Madrid ឡើយ បើទោះជាបច្ចុប្បន្ននៅគម្លាតពិន្ទុឆ្ងាយក៏ដោយ។
ក្រុមអ្នកមានបុណ្យ FC Barcelona នឹងត្រូវតតាំងជាមួយក្រុម Sevilla សម្រាប់ការប្រកួតពានរង្វាន់ La Liga នៅរាត្រីនេះ។ ដោយវាជាការប្រកួតបង្គ្រប់ ដែលពួកគេលើកកាលពីដើមរដូវកាលកន្លងទៅព្រោះហេតុផលកីឡាករទៅលេងនៅជម្រើសជាតិធ្វើដំណើរមកមិនទាន់។ ខណៈដែលប្រកួតនេះទៀតសោត Barcelona ទាមទារជ័យជម្នះខ្លាំងណាស់ ព្រោះពួកគេកំពុងស្ថិតនៅគម្លាតឆ្ងាយពីក្រុម Real Madrid ដែលឈរនៅកំពូលតារាង។
បច្ចុប្បន្ននេះ Real Madrid ដាច់ពិន្ទុក្រុម Barcelona ដល់ទៅ១៦ពិន្ទុឯណោះ។ តែយ៉ាងណាលោក Xavi ថាមិនទាន់អាចនិយាយនរណាលើកពាននៅឡើយទេ ព្រោះការប្រកួតនៅច្រើនទៀត។ ត្បិតតែ១៦ពិន្ទុជាគម្លាតឆ្ងាយ តែការប្រកួតនៅច្រើន ដូច្នេះគ្រប់យ៉ាងសុទ្ធតែអាចកើតមានឡើងជានិច្ច៕ ប្រភព៖ MARCA