ថ្វីបើណាហ្គាវើល បានក្លាយជាជើងឯកលីគកំពូលកម្ពុជា សម្រាប់រដូវកាល ២០១៨នេះហើយក៏ដោយ ប៉ុន្តែការប្រកួតបញ្ចប់រដូវកាលនឹងចូលមកដល់នៅចុងសប្តាហ៍នេះ ដែលជាសប្តាហ៍ទី ២២។
បើតាមការឱ្យដឹងពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ការប្រកួតរវាងណាហ្គាវើល និង អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងត្រូវប្តូរទីលានប្រកួត ពីស្តាតចាស់ មកពហុកីឡដ្ឋានជាតិវិញ ហើយនឹងត្រូវប្រកួតនៅម៉ោង ៥រសៀល ថ្ងៃទី ២៩ ខែកញ្ញា។
ក្រោយចប់ការប្រកួត នឹងមានការប្រគល់ពានរង្វាន់សម្រាប់ក្រុមជើងឯកតែប៉ុណ្ណោះ ដោយពានរង្វាន់ផ្សេងទៀត នឹងត្រូវប្រគល់ឱ្យក្នុងកម្មវិធី Cambodian Awards Night ។ CNCC បញ្ចាក់ ។
គួររំលឹកថា សម្រាប់ការប្រកួតសប្តាហ៍ទី ២២ ដែលជាសប្តាហ៍បិទរដូវកាល នៃលីគកំពូលកម្ពុជា នឹងចូលមកដល់នៅថ្ងៃទី ២៩-៣០ ខែកញ្ញាខាងមុខនេះហើយ ដោយមានការប្រកួតចំនួន ៦គូដូចខាងក្រោម៖