Lewandowski តាម​ស្មើ​កំណត់ត្រា​ខ្នាត​យក្ស​របស់ Ronaldo តែ​នៅ​ចាញ់​ឆ្ងាយ​ធៀប​នឹង Messi

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលវិភាគ​ប្រកួត​របស់​ក្លឹប Bayern Munich សម្រាប់​ឆ្នាំ ២០២១ គឺ​ត្រូវ​បាន​បញ្ចប់​ហើយ ដោយ​ប្រកួត​ចុង​ក្រោយ ទើប​តែ​យក​ឈ្នះ​ទៅ​លើ Woflsburg ៤-០។ ជុំ​បន្ទាប់​នៅ Bundesliga គឺ​ក្រុម​ដឹកនាំ​ដោយ​លោក Julian Nagelsmann នឹង​ត្រូវ​បើក​កីឡដ្ឋាន ស្វាគមន៍​ក្លឹប​ Monchengladbach នៅ​ថ្ងៃ​ទី ៨ ​មករា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បង្វែរ​ទៅ​មើល​តារា​ឆ្នើម​ប្រចាំ​ក្រុម គឺ Robert Lewandowski ប្រចាំ​ឆ្នាំ ២០២១ គេ​រក​បាន ៤៣ គ្រាប់​នៅ Bundesliga ល្មម​នឹង​រុញ​ឲ្យ​គេ​ អាច​ក្លាយ​ជា​អ្នក​គ្រង​កំណត់ត្រា​ថ្ម នាម​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​ទោល នៅ​ប្រវត្តិសាស្រ្ត​លីគ​កំពូល​អាល្លឺម៉ង់ ដែល​អ្នក​គ្រង​ចាស់​គឺ Gerd Muller ធ្វើ​បាន​ ៤២ គ្រាប់ នៅ​ឆ្នាំ ១៩៧២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាង​នេះ តួ​លេខ​គ្រាប់​បាល់​ជា​រួម​ទាំង​ក្លឹប​បូក​ជម្រើស​ជាតិ នៅ​គ្រប់​ការ​ប្រកួត របស់​កីឡាករ​ប៉ូឡូញ ក៏​បាន​រំកិល​មក​តាម​ស្មើ​កំណត់ត្រា​ខ្នាត​យក្ស​ របស់ Cristiano Ronaldo ផង​ដែរ។ ជាមួយ​ការ​បង្ហាញ​ខ្លួន​សរុប ៥៩ ប្រកួត Lewandowski រក​បាន ៦៩ គ្រាប់​ឯ​ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​របាយការណ៍​ពី TransferMarkt យើង​ធ្វើ​ការ​បង្ហាញ​ ការ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​ទោល ទាំង ១០ លើក នៅ​សតវត្ស​ទី ២១៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១០) Lionel Messi ក្លឹប Barcelona និង​ជម្រើស​ជាតិ​អាហ្សង់ទីន នៅ​ឆ្នាំ ២០១៤ ធ្វើ​បាន ៥៨ គ្រាប់
៩) Lionel Messi ក្លឹប Barcelona និង​ជម្រើស​ជាតិ​អាហ្សង់ទីន នៅ​ឆ្នាំ ២០១១ ធ្វើ​បាន ៥៩ គ្រាប់
៨) Lionel Messi ក្លឹប Barcelona និង​ជម្រើស​ជាតិ​អាហ្សង់ទីន នៅ​ឆ្នាំ ២០១៦ ធ្វើ​បាន ៥៩ គ្រាប់
៧) Lionel Messi ក្លឹប Barcelona និង​ជម្រើស​ជាតិ​អាហ្សង់ទីន នៅ​ឆ្នាំ ២០១០ ធ្វើ​បាន ៦០ គ្រាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៦) Cristiano Ronaldo ក្លឹប Real Madrid និង​ជម្រើស​ជាតិ​ព័រទុយហ្គាល់ នៅ​ឆ្នាំ ២០១១ ធ្វើ​បាន ៦០ គ្រាប់
៥) Cristiano Ronaldoក្លឹប Real Madrid និង​ជម្រើស​ជាតិ​ព័រទុយហ្គាល់ នៅ​ឆ្នាំ ២០១៤ ធ្វើ​បាន ៦១ គ្រាប់
៤) Cristiano Ronaldo ក្លឹប Real Madrid និង​ជម្រើស​ជាតិ​ព័រទុយហ្គាល់ នៅ​ឆ្នាំ ២០១២ ធ្វើ​បាន ៦៣ គ្រាប់
៣) Cristiano Ronaldo ក្លឹប Real Madrid និង​ជម្រើស​ជាតិ​ព័រទុយហ្គាល់ នៅ​ឆ្នាំ ២០១៣ ធ្វើ​បាន ៦៩ គ្រាប់
២) Robert Lewandowski ក្លឹប Bayern Munich និង​ជម្រើស​ជាតិ​ប៉ូឡូញ នៅ​ឆ្នាំ ២០២១ ធ្វើ​បាន ៦៩ គ្រាប់
១) Lionel Messi ក្លឹបBarcelona និង​ជម្រើស​ជាតិ​អាហ្សង់ទីន នៅ​ឆ្នាំ ២០១២ ធ្វើ​បាន ៩១ គ្រាប់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​មាន​ន័យ​ថា ប្រចាំ​ឆ្នាំ ២០២១ គឺ Lewandowski ជា​អ្នក​នាំ​មុខ​គេ រួច​ក៏​បាន​យក​ឈ្នះ​ទៅ​លើ Ronaldo និង Messi ផង​ដែរ។ គិត​សម្រាប់​ឆ្នាំ​នេះ ស្ថិតិ​ក្លឹប​បូក​ជម្រើស​ជាតិ Ronaldo បង្ហាញ​ខ្លួន ៦៣ ប្រកួត រក​បាន ៤៦ គ្រាប់ នៅ​សល់ ២ ប្រកួត​ក្នុង​ដៃ ស្រប​ពេល​ដែល Messi បង្ហាញ​ខ្លួន ៦០ ប្រកួត រក​បាន ៤៣ គ្រាប់ នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​បើ​និយាយ​ជា​រួម ដូច​បង្ហាញ​ពី​ខាង​លើ យើង​ឃើញ​ហើយ​ថា Lewandowski បាន​ជ្រែក​ចូល​បញ្ជី Top 10 ដោយ​ស្មើ​ទាំង​កម្រិត​របស់ Ronaldo ប៉ុន្តែ​ធៀប​នឹង​ Messi គឺ​នៅ​ចាញ់​ដល់​ទៅ ២២ គ្រាប់​ឯ​ណោះ។ ដូច្នេះ​ហើយ​យើង​នឹង​រង់ចាំ​មើល​បន្ត​ទៀត តើ​ការ​ធ្វើ​បាន ៩១ គ្រាប់​នៅ​ឆ្នាំ​ទោល នឹង​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ​ណា ឬ​ទសវត្ស​ណា ទើប​មាន​កីឡាករ​ដទៃ អាច​ឡើង​មក​បំបែក​បាន?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT