ក្រុម​ឈ្នះ​ជើង​ឯក ពាន​ប្រចាំ​តំបន់​អាស៊ាន Suzuki Cup អាច​ទទួល​បាន​ប្រាក់​រង្វាន់ប៉ុន្មាន?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពាន​រង្វាន់​ប្រចាំ​តំបន់​អាស៊ាន AFF Championsip ឬ AFF Suzuki Cup 2020 ទី​បំផុត​បាន​រក​ឃើញ​ក្រុម​ចំនួន ៤ ដែល​ត្រូវ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ បន្ទាប់​ពី​បិទ​បញ្ចប់​ការ​ប្រកួត​វគ្គ​ចែក​ពូល​កាល​ពី​ពេល​កន្លង​ទៅ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​សោកស្ដាយ​សម្រាប់​ក្រុម​គោព្រៃ​កម្ពុជា ដោយ​យើង​ឆ្លង​កាត់ ៤ ប្រកួត ទទួល​ជ័យជម្នះ​តែ​ ១ ប៉ុណ្ណោះ គឺ​ការ​យក​ឈ្នះ​ក្រុម​ឡាវ ៣-០ ខណៈ​ការ​ប៉ះ​ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និង​វៀតណាម យើង​របូត​សរុប ១១ គ្រាប់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​សម្រាប់​ក្រុម ដែល​ត្រូវ​ឡើង ក្នុង​នោះ​គឺ​នៅ​ពូល A មាន​ក្រុម​ជម្រើស​ជាតិ​ថៃ ដែល​ឈរ​លេខ ១ មាន ១២ ពិន្ទុ ស្រប​ពេល​ដែល​ក្រុម​ម្ចាស់ផ្ទះ​សិង្ហបុរី ឈរ​លេខ ២ មាន ៩ ពិន្ទុ។ រី​ឯ​នៅ​ពូល B ក្រុម​ឥណ្ឌូណេស៊ី និង​វៀតណាម មាន ១០ ពិន្ទុ​ស្មើ តែ​ក្រោយ​ប្រៀបធៀប​ស្ថិតិ​គ្រាប់​បាល់ គឺ​សម្រេច​ឲ្យ​ក្រុម​គ្រុឌ​ ឈរ​លេខ ១ និង​ក្រុម​នាគ​ក្រហម​ឈរ​លេខ ២។ ដូច្នេះ​មាន​ន័យ​ថា ការ​ឆ្ពោះ​ទៅ​វគ្គ​ខ្វែង ៤ ក្រុម​ចុង​ក្រោយ គឺ​សិង្ហបុរី នឹង​ត្រូវ​ជួប​ឥណ្ឌូណេស៊ី ស្រប​ពេល​ដែល​វៀតណាម នឹង​ត្រូវ​ជួប​ថៃ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​គឺ​លេង ២ ជើង ចន្លោះ​ថ្ងៃ​ទី ២២ ដល់ ២៦ ​ធ្នូ មុន​ចម្រាញ់​យក​ ២ ក្រុម ឆ្ពោះ​ទៅ​វគ្គ​ចុង​ក្រោយ ហើយ​សម្រេច​លទ្ធផល​តាម​រយៈ​ការ​ប្រកួត​ ២ ជើង​ដូច​គ្នា គឺ​នៅ​ថ្ងៃ​ទី ២៩ ​ធ្នូ និង​ទី ១ មករា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​ការ​ចោទ​សួរ​មក​កាន់​ទំព័រ CTS Sports ដោយ​ចង់​ដឹង​ថា តើ​ពាន​រង្វាន់​ប្រចាំ​តំបន់​អាស៊ាន​ ដែល​មាន​អាយុកាល ២៥ ឆ្នាំ​មួយ​នេះ ចំពោះ​ប្រាក់​រង្វាន់​វិញ តើ​ក្រុម​ឈ្នះ​ជើង​ឯក អាច​ទទួល​បាន​ប៉ុន្មាន?

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ TheSortsGrail បាន​ឲ្យ​ដឹង​ថា ដោយ​ផ្អែក​តាម​ទិន្នន័យ​បង្ហាញ​ពី​អគ្គលេខាធិការ​សមាគម​បាល់ទាត់​ប្រចាំ​ប្រទេស​ថៃ លោក Patit Suphaphong សម្រាប់​ប្រាក់​រង្វាន់​នៅ AFF Suzuki Cup មាន​បែងចែក​ដូច​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​នីមួយៗ ដែល​បាន​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ អាច​ទទួល​បាន​មួយ​ក្រុម ៥០ ០០០ ដុល្លារ

ក្រុម​ឈ្នះ​ជើង​ឯក​រង ទទួល​បាន ១០០ ០០០ ដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​ឈ្នះ​ជើង​ឯក ទទួល​បាន ៣០០ ០០០ ដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ចំពោះ​ក្រុម​ដែល​មាន​ឈ្មោះ​មក​ចូលរួម នៅ​វគ្គ​ចែក​ពូល ក៏​ដូច​ជា​កីឡាករ​ដែល​ឈ្នះ​​ Top Scorer ឬ​ពាន​ឯកត្តជន​ផ្សេង​ទៀត ពុំ​មាន​ទិន្នន័យ​បង្ហើប​ច្បាស់​នោះ​ឡើយ ថា​អាច​ទទួល​បាន​ប្រាក់​រង្វាន់​ប៉ុន្មាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំឭក​ដែរ​ថា ពាន​រង្វាន់​ខាង​លើ គឺ​ស្ថិត​ក្រោម​ការ​រៀបចំ​ដោយ​សហព័ន្ធ​បាល់ទាត់​ប្រចាំ​តំបន់​អាស៊ាន​ហៅ​កាត់ AFF ធ្វើ​ឡើង​ក្នុង​គោលបំណង ប្រកួតប្រជែង​រក​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍។ ក្រុម​ដែល​ឈ្នះ​ពាន​រង្វាន់​នេះ​ច្រើន​ជាង​គេ គឺ​ថៃ ដែល​លើក​បាន ៥ សម័យ​កាល។ ស្រប​ពេល​ដែល​កម្ពុជា មិន​ធ្លាប់​បាន​ឈ្នះ​នោះ​ទេ ហើយ​បាន​ឡើង​មក​ដល់​វគ្គ​ចែក​ពូល ៨ លើក៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ TheSportsGrail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT