ក្រុមតោខៀវ Chelsea បន្ដធ្វើមិនបានល្អទៀតហើយ ដោយការប្រកួតទល់ក្រុម Wolves ពួកគេលេងបានត្រឹមស្មើគ្នាក្នុងលទ្ធផល ០-០ ប៉ុណ្ណោះ។
មុនការប្រកួតខាងលើមកដល់ ក្រុមតោខៀវ Chelsea មានកីឡាករឆ្លងមេរោគកូវីដ១៩ដល់ទៅ៧នាក់ឯណោះ ដែលធ្វើឱ្យក្រុមរបស់លោក Thomas Tuchel ពិបាកក្នុងការប្រកួតមែនទែន។ ខណៈដែលក្នុងការប្រកួតនោះទៀតសោត ពួកគេក៏មានកីឡាកររបួសថែមទៀតគឺ Trevoh Chalobahនិង Hakim Ziyech។ ដូច្នេះវានឹងជះឥទ្ធិពលមិនល្អសម្រាប់ក្រុមនៅប្រកួតបន្ទាប់ទៀតនោះទេ។
ជាមួយគ្នានេះដែរ លោក Tuchel សង្ឃឹមថារបួសកីឡាករទាំងពីរខាងលើនឹងមិនធ្ងន់ធ្ងរខ្លាំងឡើយ ហើយមួយវិញទៀតក៏សង្ឃឹមថាកីឡាករដែលឆ្លងមេរោគកូវីដទាំង៧នាក់ នឹងឆាប់ជាសះស្បើយផងដែរ។ ប្រសិនបើនៅបន្ដបែបនេះទៀត នោះលទ្ធផលសម្រាប់ការប្រកួតខាងមុខនឹងមិនល្អឡើយ។ ក្រុម Chelsea បានដាក់ស្នើលើកការប្រកួតផងដែរ ប៉ុន្តែការស្នើនោះត្រូវបានបដិសេធ៕ប្រភព៖ DailyMail