ក្រុមហង្សក្រហម Liverpool លេងបានត្រឹមស្មើជាមួយក្រុម Spurs ក្នុងលទ្ធផល ២-២ ប៉ុណ្ណោះក្នុងការប្រកួតពានរង្វាន់ English Premier League នាយប់មិញ។
ជំនួបក្រុមទាំងពីរខាងលើពិតជាធ្វើឱ្យអ្នកគាំទ្រសប្បាយក្នុងការទស្សនាណាស់ ដោយសារតែពួកគេវាយសម្រុកគ្នាទៅវិញទៅមក។ ជាក់ស្ដែង Harry Kane បើកការនាំមុខមុនទៅលើក្រុមភ្ញៀវនៅនាទី១៣ មុនពេល Diogo Jota តាមស្មើវិញនៅនាទី៣៥។ ចូលដល់តង់ទី២ Robertson ក៏រកគ្រាប់បាល់នាំមុខឱ្យក្រុម Liverpool ម្ដង ប៉ុន្តែ៥នាទីក្រោយមកកីឡាករកូរ៉េខាងត្បូង Son តាមស្មើវិញបាន។
បន្ទាប់ពី Robertson បានកាតក្រហមនៅនាទី៧៧មក ក្រុមទាំងពីរមិនមានគ្រាប់បាល់បន្ដទៀតទេ ដោយបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ២-២ នេះប៉ុណ្ណោះ។ ការទទួលបាន១ពិន្ទុពីក្រុម Spurs នេះ បានធ្វើឱ្យក្រុម Liverpool ចាញ់ពិន្ទុក្រុមកំពូលតារាង Man City ដល់ទៅ៣ពិន្ទុហើយ៕ប្រភព៖ DailyMail