គិរីវង់ ប៉ះកំពត ខណៈ U18បាទី ជួប កោះកុង ហ៊ុនសែនខាប់វគ្គ៤ក្រុមចុងក្រោយ

នាព្រឹកថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៨នេះ គណកម្មាការប្រកួតបាល់ទាត់ជាតិកម្ពុជា បានរៀបចំពិធីចាប់ពូលនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រថ្នាក់ខេត្ត ក្នុងពានរង្វាន់ Hun Sen Cup 2018 ដែលនឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី ១២ ខែ ឧសភា នេះ ។

ជាលទ្ធផលនៃការចាប់គូនេះគឺ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ជួបប្រកួតជាមួយ ក្រុមបាល់ទាត់ខេត្តកំពត រីឯ ក្រុមបាល់ទាត់ខេត្តកោះកុង ជួបប្រកួតជាមួយនឹង យុវជនសាលាបាល់ទាត់ជាតិបាទី U18 ។

ការប្រកួតធ្វើឡើងតែមួយជើងប៉ុណ្ណោះ ដោយយកទីលានពហុកីឡដ្ឋានជាតិ ធ្វើជាទឹកដីនៃការប្រកួតទាំងពីរនេះ ហើយក្រុមឈ្នះ នឹងបន្តទៅវគ្គផ្តាច់ព្រ័ត្រថ្នាក់ខេត្ត ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT